ការជួសជុលប្រាសាទបាយក្អែក ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ នឹងបញ្ចប់ជាស្ថាពរនៅចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ
ប្រាសាទបាយក្អែក ដែរមានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារជំនាញបាននឹងកំពុងធ្វើការជួសជុល និងរៀបចំឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម ...