Tag: ប្រាសាទបាយ័ន

ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ...

អាជ្ញាធរជាតិអប្សរា នឹងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកព័ទ្ធជុំវិញដូចពីសម័យបុរាណឡើងវិញ

អាជ្ញាធរជាតិអប្សរា នឹងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកព័ទ្ធជុំវិញដូចពីសម័យបុរាណឡើងវិញ

លោក ខៀវ ច័ន្ទ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។ លោកបន្តថា កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជាកំណាយសង្គ្រោះ និង ជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ ...

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។ កញ្ញា នៅ ចិន្តា អនុប្រធានភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅប្រាសាទបាយ័ន បានឱ្យដឹងថា ការដាំបង្គោលក្រាក់ និងដាំស្មៅនេះ មានបួនទីតាំង គឺនៅខាងលិច ខាងត្បូង ខាងកើត និងខាងជើងនៃប្រាសាទបាយ័នត្រង់ចំណុចដែលមានដើមឈើធំៗ ដីស្ងួត ...

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រកឃើញមានការសាងសង់ខឿនពីរជាន់ នៅរួតទីបី នៃប្រាសាទបាយ័ន

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រកឃើញមានការសាងសង់ខឿនពីរជាន់ នៅរួតទីបី នៃប្រាសាទបាយ័ន

ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយ ដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នា នៅរួតទីបីរបស់ប្រាសាទបាយ័ន ដែលការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័នដែលខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ ...

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបានកត់សម្គាល់ឃើញថា មានទីតាំងមួយចំនួននៅជុំវិញខឿនរួតទី៣របស់ប្រាសាទបាយ័នឃើញមានល្បាយដីខ្សាច់ហូរច្រោះចេញតាមចន្លោះជញ្ជាំងក្រោយពេលមានភ្លៀង ដែលវាអាចនឹងបង្កជាហានិភ័យដល់ប្រាសាទបុរាណមួយនេះបាន។ ក្រុមស្ថាបត្យករ និងវិស្វកររកំពុងតែធ្វើការសិក្សា និងស្វែងរកវិធីសាស្រ្តដើម្បីទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ ព្រមទាំងធ្វើការពង្រឹងរចនាសម្ពន្ធខឿនដែលមានហានិភ័យនោះឡើងវិញ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣របស់ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា កាលពីចុងឆ្នាំ២០២១ក្រុមការងារធ្លាប់បានសម្អាតកំណកដីនៅតាមប្រព័ន្ធបង្ហូរទឹកជុំវិញរួតទី៣ប្រាសាទបាយ័នម្តងរួចហើយ ប៉ុន្តែមួយឆ្នាំក្រោយមក យើងនៅឃើញមានល្បាយដីខ្សាច់នៅតែបន្តហូរច្រោះចេញមកតាមជញ្ជាំងខឿនរួតទី៣នៃប្រាសាទបាយ័នដដែល ដែលវាជាមូលហេតុចម្បងនាំឱ្យមានការពង្រឹងខឿនជ្រុងនិរតីនៃរួតទី៣នេះឡើងវិញ។ កញ្ញា ម៉េង ...

រយៈពេល២៨ឆ្នាំ ប្រទេសជប៉ុនផ្ដល់ថវិកាសម្រាប់អភិរក្សប្រាសាទបាយ័ន ជាង២៨លានដុល្លារអាមេរិច

រយៈពេល២៨ឆ្នាំ ប្រទេសជប៉ុនផ្ដល់ថវិកាសម្រាប់អភិរក្សប្រាសាទបាយ័ន ជាង២៨លានដុល្លារអាមេរិច

ចាប់ពីឆ្នាំ១៩៩៤ ដល់ ២០២២នេះ រយៈពេល ២៨ឆ្នាំ ប្រទេសជប៉ុន បានផ្ដល់ថវិកាជាង២៨លានដុល្លារអាមេរិច សម្រាប់អភិរក្សប្រាសាទបាយ័ន ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចសហការរវាងសកលវិទ្យាល័យវ៉ាសិដា និង អាជ្ញាធរជាតិអប្សរា។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ីអង្គរនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២នេះ លោកបណ្ឌិត តាគីស៊ិ ណាកាហ្គាវ៉ា(TAKESHI NAKAGAWA) សហប្រធានជប៉ុន អប្សរា ...

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ទៅរក្សាទុកនៅទីតាំងសុវត្ថិភាពនៅទីតាំងថ្មីទៀត ដើម្បីថែរក្សាទុកត្រៀមបម្រុងសម្រាប់ធ្វើការជួសជុលប្រាសាទឡើងវិញ និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អនៅក្នុងទីធ្លាប្រាសាទអង្គរ។ លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកទទួលខុសត្រូវការដ្ឋានលើកថ្មនេះ បានឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ថ្មប្រាសាទដែលស្ថិតនៅរាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័ន បានកើតឡើងរាប់រយឆ្នាំមកហើយដែលមានចំនួនជិត ៣០០០ដុំ។ ថ្មប្រាសាទដ៍វ័យចំណាស់ទាំងនោះ មួយផ្នែករលុះបាក់ធ្លាក់ពីតួប្រាសាទក្បែរនោះ និងមួយផ្នែកទៀតត្រូវគេជញ្ជូនយកទៅដាក់ក្នុងពេលដែលបារាំងធ្វើការជួសជុលប្រាសាទបាយ័ន ...

ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) ប្រធានាធិបតី ស្រីលង្កា និង​លោកជំទាវ បំពេញ​ទស្សនកិច្ច​នៅ​ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត

ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) ប្រធានាធិបតី ស្រីលង្កា និង​លោកជំទាវ បំពេញ​ទស្សនកិច្ច​នៅ​ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត

​ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា ប្រធានាធិបតី សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ ស្រីលង្កា និង​លោកជំទាវ នា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ បាន​អ​ញ្ញើញ​ដល់​ខេត្តសៀមរាប ប្រកបដោយ​សុវត្ថិភាព ដើម្បី​ទស្សនា​ប្រាសាទបាយ័ន​និង​ប្រាសាទអង្គរវត្ត ដែលជា​កំពូល​ស្ថាបត្យកម្ម កេរដំណែល​ដូនតា​ខ្មែរ និង​ជា​បេតិកភណ្ឌ​នៃ​មនុស្សជាតិ ។​ ​លោក ឡុង កុសល ...

Recommended

សូម Like និង Follow ពួកយើង