Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) ប្រធានាធិបតី ស្រីលង្កា និង​លោកជំទាវ បំពេញ​ទស្សនកិច្ច​នៅ​ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត

ដោយ Pothe Thun
10/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) ប្រធានាធិបតី ស្រីលង្កា និង​លោកជំទាវ បំពេញ​ទស្សនកិច្ច​នៅ​ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត
71
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា ប្រធានាធិបតី សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ ស្រីលង្កា និង​លោកជំទាវ នា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ បាន​អ​ញ្ញើញ​ដល់​ខេត្តសៀមរាប ប្រកបដោយ​សុវត្ថិភាព ដើម្បី​ទស្សនា​ប្រាសាទបាយ័ន​និង​ប្រាសាទអង្គរវត្ត ដែលជា​កំពូល​ស្ថាបត្យកម្ម កេរដំណែល​ដូនតា​ខ្មែរ និង​ជា​បេតិកភណ្ឌ​នៃ​មនុស្សជាតិ ។​

​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​ស្រីលង្កា ( ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា ) នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នៅពេលនេះ គឺ​ស្ថិតក្នុង​អត្ថន័យ​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សំខាន់​ផ្នែក​វប្បធម៌ ទេសចរណ៍ និង សាសនា ដោយសារតែ​ប្រទេស​ស្រីលង្កា មាន​ជំនឿ​និង​គោរព​ព្រះពុទ្ធសាសនា​សាសនា​ដូច​កម្ពុជា​ដែរ ។​

​លោក​បន្តថា តាមរយៈ​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រធានាធិបតី​ស្រីលង្កា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ នឹងមាន​ការផ្សព្វផ្សាយ​អំពី​សម្បត្តិ​វប្បធម៌​-​ប្រវត្តិសាស្ត្រ​ដ៏​មហាសាល​នៃ​កម្ពុជា​ទៅ​គាន់​ស្រីលង្កា ដែល​មិន​ត្រឹមតែ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ឆ្លុះបញ្ចាំង​អំពី​អរិយធម៌​ដ៏​រុងរឿង​នៃ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សក្តានុពល​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​បំផុត​របស់​កម្ពុជា ។ វា​ពិតជា​ស្ថិតក្នុង​ក្តីសង្ឃឹម​ផងដែរ ដែល​សម្រាប់​ថ្ងៃ​អនាគត តំបន់​អង្គរ​នឹង​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជនជាតិ​ស្រីលង្កា មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន ក្នុងនោះ​ក្រៅពី​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ នឹង​អាចមាន​ភ្ញៀវទេសចរ​ស្រីលង្កា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា បានបង្ហាញ​នូវ​អារម្មណ៍​កោត​ស្ងប់​ស្ញែង​អំពី​ភាព​ដ៏​អស្ចារ្យ នៃ​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​ជាច្រើន បង្កប់​នូវ​រចនាបថ ដ៏​ល្អ​ឯក គ្មាន​ពីរ​លើ​ពិភពលោក ។

​សូមបញ្ជាក់ថា ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា ប្រធានាធិបតី ស្រីលង្កា និង​លោកជំទាវ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩​នេះ និង​បាន​អញ្ជើញ​មកដល់​ខេត្តសៀមរាប នៅ​ព្រឹក​មិញ​នេះ ទស្សនកិច្ច​នៅ​ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត​ផងដែរ ៕

​អត្ថបទ និង រូបភាព ៖ ងិន គឹម​ឡេង​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: Maithripala Sirisenប្រធានាធិបតី ស្រីលង្កាប្រាសាទបាយ័ន​ប្រាសាទអង្គរវត្ត​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ទាង អេង ទៀសីហា ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀលសម្រាប់​កម្មវិធីជិះ​កង់​ដើម្បី​បរិស្ថាននិង​សុខភាព​កុមារ​

លោកជំទាវ ទាង អេង ទៀសីហា ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀលសម្រាប់​កម្មវិធីជិះ​កង់​ដើម្បី​បរិស្ថាននិង​សុខភាព​កុមារ​

កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.