Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

ដោយ Pothe Thun
12/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ដែលមានរ​បៀ​វារៈ​ចំនួន​៣​សំខាន់​គឺ ៖ ១- ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ​០៥៤/១៩ សសរ ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត ស្តីពី​ការទទួលស្គាល់​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្ត , ២- ពិនិត្យ ពិភាក្សា និង​អនុម័ត លើ​សេចក្តីព្រាង​ប្រតិទិន​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០ និង ៣- ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព នៃ​ការដោះស្រាយ​លើ​សំណួរ – សំណូមពរ ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ។​

​កិច្ចប្រជុំ​នេះ បានរៀបចំ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត , លោក លោកស្រី ជា​នាយក​រដ្ឋបាលខេត្ត , នាយក នាយករង​ទីចាត់ការ​-​អង្គភាព ចំណុះ​រដ្ឋបាលខេត្ត , ប្រធាន អនុប្រធាន មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង អភិបាល អភិបាលរង ក្រុង​-​ស្រុក ទាំង​១២ ក្នុង​ខេត្ត ។​

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត មានប្រសាសន៍ថា នេះ​ជា​កិច្ចប្រជុំ​លើកដំបូង នៃ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ក្នុង​គោលបំណង​សំខាន់​គឺ ព​ន្លឿ​ន​នៃ​ការស្វែងរក​ដោះស្រាយ​លើ​បញ្ហា​សំណួរ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ព្រោះថា នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​ខេត្តសៀមរាប នឹង​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ បន្តទៀត ដូច្នេះ​ប្រសិនបើ​មិន​ប្រញាប់ប្រញាល់​បញ្ចប់​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ពី​ឆ្នាំមុនៗ​នោះទេ វា​នឹងធ្វើ​ឲ្យ​បញ្ហា​សំណួរ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ កាន់តែ​មានការ​កើនឡើង​ថ្មីៗ​បន្ថែមទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍ថា ក្នុងឱកាស​នេះ សូម​ឲ្យ​លោក លោកស្រី ដែលជា​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង អភិបាលក្រុង​-​ស្រុក ទាំងអស់​ក្នុង​ខេត្ត សហការ​ជាទី​ចាត់ការ​រដ្ឋបាល​សាលាខេត្ត សិក្សា ស្រាវជ្រាវ និង ស្វែងរក​នូវ​បញ្ហា​សំណួរ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​អង្គភាព​របស់ខ្លួន ដើម្បី​រួមគ្នា​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ហើយ​យើង​នឹង​ជួប​ពិភាក្សាគ្នា ព​ន្លោះ​ន​ការងារ​នេះ នៅក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ នា​ខែ​ក្រោយនេះ​ទៀត មុន​ដំណើរ​ការបើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ រដ្ឋបាល​ខេត្តសៀមរាប​

Tags: កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេសរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប អះអាងថាដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មិនមាន​ភ្លៀង ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​

អាជ្ញាធរ​ខេត្តសៀមរាប អះអាងថាដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មិនមាន​ភ្លៀង ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​ជូន​ជនរងគ្រោះ​ដោយសារ​មែកឈើ​បាក់​សង្កត់​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​ជូន​ជនរងគ្រោះ​ដោយសារ​មែកឈើ​បាក់​សង្កត់​

ថ្នាក់ដឹកនាំ​ម​នី្ទ​រ​អប់រំ​ខេត្តសៀមរាប លើកឡើងថា គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​អប់រំ​ធនធានមនុស្ស​នៅ​កម្ពុជា​

ថ្នាក់ដឹកនាំ​ម​នី្ទ​រ​អប់រំ​ខេត្តសៀមរាប លើកឡើងថា គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​អប់រំ​ធនធានមនុស្ស​នៅ​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.