Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អាជ្ញាធរ​ខេត្តសៀមរាប អះអាងថាដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មិនមាន​ភ្លៀង ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​

ដោយ Pothe Thun
12/08/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អាជ្ញាធរ​ខេត្តសៀមរាប អះអាងថាដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មិនមាន​ភ្លៀង ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​
77
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បើតាម​ប្រសាសន៍​របស់លោក លី សំរឹទ្ធ អ្នកនាំពាក្យ និង​ជា​អភិបាលរងរ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្តសៀមរាប កំពុងតែជួបប្រទះ​កូន​រដូវប្រាំង​មួយ​ដែល​បានអូសបន្លាយ​ក្នុង​រយៈពេល​យូរ ដោយបាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ស្វិត និង​ងាប់​ជា​បណ្តើរៗ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​ទៀត​ទេនោះ ដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ហើយ​ស្រុក​ដែល​បានទទួល​រងគ្រោះ​រាំងស្ងួត​ច្រើនជាងគេ គឺ​ស្រុក​ពួក ស្រុក​ក្រឡាញ់ និង ស្រុក​ស្រីស្នំ ។​

​លោក លី សំរឹទ្ធ មានប្រសាសន៍​បន្ថែមថា នៅ​ខណៈ​ពេលនេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ធ្វើការ​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ទាំងនោះ ប៉ុន្តែ​ការជួយ​សង្គ្រោះ​នេះ គឺ​បាន​សម្រាប់តែ​ស្រែ​ដែលមាន​ប្រព័ន្ធធារាសាស្ត្រ​ធំៗ​នៅ​ជិត​ប៉ុណ្ណោះ ហើយ​សម្រាប់​ស្រែ​ដែល​គ្មាន​ប្រភពទឹក​នៅ​ជិត យើង​មិន​អាចជួយ​បាន​នោះទេ គឺ​មានតែ​រង់ចាំ​ទឹកភ្លៀង​មួយ​មុខ​ប៉ុណ្ណោះ​។​

​បើតាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ នៅ​ទូទាំង​ខេត្តសៀមរាប ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត មាន​ចំនួន​១៥.៩៣៨ ហិកតា ក្នុងនោះ មាន​ស្រូវស្រាល​ចំនួន ៥.១៧៣​ហិកតា , ស្រូវកណ្តាល​ចំនួន ៨.៩៤៧​ហិកតា , ស្រូវធ្ងន់​ចំនួន ១.៦៥២​ហិកតា និង ស្រូវចំការ​ចំនួន ១៦៦​ហិកតា លើ​ស្រុក​ចំនួន ៨ ស្មើនឹង​៤៧​ឃុំ និង ៣០៥​ភូមិ មាន​១៧.៩៥៦​គ្រួសារ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា កាលពីពេល​កន្លងទៅ​ថ្មី​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប បាន​នាំយក​ស្រូវពូជ​ចំនួន​២៩​តោន ទៅ​ចែកជូន​ដល់​ប្រជាកសិករ​ចំនួន​៥៤០​គ្រួសារ នៅក្នុង​ស្រុក​ក្រឡាញ់ និង​ស្រុក​ពួក ដែលជា​ស្រុក​រងគ្រោះ​រាំងស្ងួត​ច្រើនជាងគេ ដែល​ពូជស្រូវ​ទាំងនោះ ផលិត​ដោយ​កសិដ្ឋាន​ទួល​សំរោង មាន​គុណភាព​បន្សុទ្ធ​ពូជ​មិន​ទាប​ជាង​៩៥​ភាគរយ ហោ​យ​ធានា​ការ​ដំណុះ​គ្រប់​គ្រាប់​មិន​ទាប​ជាង​៨០​ភាគរយ​ឡើយ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គ្រោះរាំងស្ងួត​ដំណាំ​ស្រូវ​អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​ជូន​ជនរងគ្រោះ​ដោយសារ​មែកឈើ​បាក់​សង្កត់​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​ជូន​ជនរងគ្រោះ​ដោយសារ​មែកឈើ​បាក់​សង្កត់​

ថ្នាក់ដឹកនាំ​ម​នី្ទ​រ​អប់រំ​ខេត្តសៀមរាប លើកឡើងថា គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​អប់រំ​ធនធានមនុស្ស​នៅ​កម្ពុជា​

ថ្នាក់ដឹកនាំ​ម​នី្ទ​រ​អប់រំ​ខេត្តសៀមរាប លើកឡើងថា គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​អប់រំ​ធនធានមនុស្ស​នៅ​កម្ពុជា​

ព្យុះ Lekima មកដល់​ចិន សម្លាប់​មនុស្ស​២២​នាក់ និង​កំពុង​ជន្លៀស​មនុស្ស ១​លាន​នាក់​ហើយ​

ព្យុះ Lekima មកដល់​ចិន សម្លាប់​មនុស្ស​២២​នាក់ និង​កំពុង​ជន្លៀស​មនុស្ស ១​លាន​នាក់​ហើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.