Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្មនិង​អភិបាល​ខេត្តសៀមរាប នាំយក​ស្រូវពូជ ២៩​តោន ចែកជូន​ប្រជាកសិករ​ស្រុក​ចំនួន​២ ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
04/08/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្មនិង​អភិបាល​ខេត្តសៀមរាប នាំយក​ស្រូវពូជ ២៩​តោន ចែកជូន​ប្រជាកសិករ​ស្រុក​ចំនួន​២ ក្នុង​ខេត្តសៀមរាប​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រភេទ​ពូជស្រូវ សែន​ក្រអូប ចំនួន​២៩​តោន ត្រូវបាន​យកមក​ចែកជូន​ប្រជាកសិករ​ក្នុង ស្រុក​ពួក និង ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែលមាន​ផ្ទៃដី​ស្រែ រង​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត ទំហំ ២៩០​ហិច​តា ដោយ​សង្ឃឹមថា នឹង​អាច​ស្តារឡើងវិញ​បាន​នោះ​។​

​តាមរយៈ​របាយការណ៍ លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បានបង្ហាញ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា​នេះ នៅ​វត្ត​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក នៃ​ខេត្តសៀមរាប​ថា ៖ ស្រុក​ចំនួន​៣ ក្នុងចំណោម​ក្រុង​-​ស្រុក​ចំនួន ៥ របស់​ខេត្តសៀមរាប មាន​ភូមិសាស្ត្រ​នៅជាប់​តំបន់​បឹង​ទន្លេសាប ដូចជា​ស្រុក​សូទ្រនិគម ស្រុក​ពួក និង ក្រឡាញ់ រួមមាន​ចំនួន​១២​ឃុំ ស្មើនឹង​៥៧​ភូមិ មាន​ប្រជាកសិករ​ទទួលរង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ចំនួន ៦២០​គ្រួសារ​។ ក្នុងនោះ កសិករ​មកពី​ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ បាន​ជួបប្រទះ​គ្រោះរាំងស្ងួត​មាន​ទំហំ​ច្រើនជាងគេ ចំនួន ៥៤០​គ្រួសារ​។

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានផ្តល់​ស្រូវពូជ​ចំនួន ២៩​តោន សម្រាប់​ខេត្តសៀមរាប តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែល​ក្នុងនេះ​មានស្រុក​ចំនួន ២ ដែល​ត្រូវ​បានទទួល គឺ​ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ដែលមាន​លទ្ធភាព​ស្តារឡើងវិញ​លើ​ផ្ទៃដី​សរុប​ចំនួន ២៩០​ហិកតា ។ ក្នុងនោះ ស្រុក​ពួក​ដែល​រង​ការខូចខាត​លើ​ផ្ទៃដី​ចំនួន ២០០​ហិកតា ទទួលបាន​ពូជស្រូវ​សម្រាប់​ស្តារឡើងវិញ​ចំនួន ២០ តោន និង​ស្រុក​ក្រឡាញ់ បាន​រង​ការខូចខាត​លើ​ផ្ទៃដី​ចំនួន ៩០ ហិកតា ទទួលបាន​ពូជស្រូវ​សម្រាប់​ស្តារឡើងវិញ​ចំនួន ៩​តោន ។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ចា​ក់ថា ស្រូវពូជ​ចែកជូន​នាពេលនេះ ជា​ប្រភេទ​ពូជស្រូវ សែន​ក្រអូប អាច​ដាំ​ដុះ​បាន​ដោយ​មិន​ប្រកាន់​រដូវ មាន​អាយុកាល​នៃ​ការដាំដុះ​និង​ទទួលផល​ក្នុងអំឡុង​ពី ១១០​ថ្ងៃ ទៅ ១១៥​ថ្ងៃ ។ ពូជស្រូវ​ទាំងនេះ ត្រូវបាន​ចាត់ចែង​ផលិត​ដោយ​កសិដ្ឋាន​ទួល​សំរោង មាន​គុណភាព​បន្សុទ្ធ​ពូជ​ជាប់​ពី​៩៥​ភាគរយ និង ធានា​គ្រាប់ស្រូវ​ដុះ​ចាប់ពី​៨០​ភាគរយ​ឡើងទៅ​។​

​ប្រសាសន៍​របស់​ឯកឧត្តម ណៅ ធួ​ក បានបង្ហាញ​នូវ​បទពិសោធន៍​ល្អៗ​មួយចំនួន ដែល​អាច​ចាត់ទុកបាន​ថា ជា​អនុសាសន៍​នៃ​ការត្រៀម​លក្ខណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​គ្រោះធម្មជាតិ ដែលជា​ពិសេស​នោះ​គឺ​គ្រោះរាំងស្ងួត ។ ការជីក​ស្រះ​ទឹក​នៅ​កណ្តាល​ដីស្រែ វា​ពិត​ជាមាន​អត្ថប្រយោជន៍​ជាច្រើន ដែល​មិន​ត្រឹមតែ​បាន​ជួយ​អូសបន្លាយ​រយៈពេល​នៃ​ការ​រងចាំ​ការសង្គ្រោះ​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ក្លាយជា​អាង​ចិញ្ចឹម​ត្រី​ផងដែរ សម្រាប់​រដូវវស្សា​ដែលមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ និង​បានផ្តល់​ផល​នៅក្នុង​រដូវ​ចម្រូត ៕

​សូមបញ្ជាក់ថា នៅក្នុង​របាយការណ៍ បរិមាណ​ទឹកភ្លៀង​ដោយ​បូក​យោង​ចាប់ពី​ដើមឆ្នាំ​២០១៩ រហូតមកដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ នៅ​ទូទាំង​ខេត្តសៀមរាប​ទទួលបាន​ទឹកភ្លៀង​គិត​ជា​មធ្យម មាន​កម្រិត ៣៥៩​ម​.​ម និង​ចំនួន​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ ២៥​ថ្ងៃ​គិត​ជា​មធ្យម​។ ទន្ទឹម​នោះដែរ ដោយ​ខេត្តសៀមរាប មាន​របប​ទឹកភ្លៀង​មាន​កម្រិត​ទាប​ជាង​ឆ្នាំមុន បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ ដោយ​គ្រោះរាំងស្ងួត សរុប​ចំនួន ៥,៦១៥​ហិកតា (​ស្រូវស្រាល​២,៩២០​ហិកតា ស្រូវកណ្ដាល​២,៣៩៥​ហិកតា និង​ស្រូវធ្ងន់​៣០០​ហិកតា​) លើ​ស្រុក​ចំនួន ៦​ស្រុក មាន ក្រឡាញ់ សូទ្រនិគម ស្រីស្នំ អង្គរជុំ វ៉ារិន និង​ស្រុក​ពួក រួមមាន​គ្រួសារ​រងគ្រោះ​សរុប​ចំនួន ៧,៥៣៥​គ្រួសារ​។ ប៉ុន្តែ​នៅក្នុង​របាយការណ៍​នេះ ពុំបាន​បង្ហាញ​ពី ទំហំ​ផ្ទៃ​ដីស្រែ ដែល​បាន​ខូចខាត​ទាំងស្រុង​នោះឡើយ​។​

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង និង​លោក យូ វង្ស​
​កែសម្រួល​៖ លោក សេង ផល្លី​

Tags: ស្រុកក្រឡាញ់ស្រុកពួក​ស្រូវពូជ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនភ្លោះ​៣​នាក់ទើប​សម្រាល​ក្នុង​ខេត្តសៀមរាប ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

កូនភ្លោះ​៣​នាក់ទើប​សម្រាល​ក្នុង​ខេត្តសៀមរាប ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​ជាង​១១​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​

កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​ជាង​១១​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.