Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​ជាង​១១​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​

ដោយ Pothe Thun
05/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​ជាង​១១​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​
540
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ការដ្ឋាន​សាងសង់​ផ្លូវ​ផ្លូវ​ក្រាល​កៅស៊ូ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦៨ ស្ថិតនៅ​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ប្រវែង​ជាង ១១ គីឡូម៉ែត្រ បាន​បើក​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​០៣ ខែសីហា នេះ ក្រោម​អធិបតីភាព ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ក្រឡាញ់ ។​

​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​នេះ ត្រូវបាន​សាងសង់​លើផ្លូវ​គ្រួស​ក្រហម​ចាស់​តូចចង្អៀត និង​ខូចខាត​ធ្ងន់ធ្ងរ​ប្រវែង​ជាង ១១​គីឡូម៉ែត្រ ដែល​ផ្លូវ​គ្រួស​ក្រហម​នេះ​ជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍ​ជនបទ កាលពី​ឆ្នាំ​២០០០​។ ផ្លូវ​នេះដែរ បាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦៨ ចេញពី​ភូមិ​ជន្លាស់​ដៃ ឆ្ពោះទៅ​ភូមិ​គោក​ត្រុំ ត្រង់ចំណុច​ផ្លូវជាតិ​លេខ ៦ ( គីឡូម៉ែត្រ​លេខ​៣៥៩ ) ឆ្លងកាត់​៤​ភូមិ រួមមាន ភូមិ​ត្រាំ​កង់ ភូមិ​ឈូក​រត្ន​ន៍ ភូមិ​រុន និង ភូមិ​ខ្នារ​ជោ ដែលមាន​ប្រជាពលរដ្ឋ​ទទួលផល​ផ្ទា​ល់ពី​ផ្លូវ​នេះ ប្រមាណ​ជិត​មួយ​ពាន់​គ្រួសារ​។ ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជាថ្មី​ឡើងវិញ​នេះ ត្រូវបាន​អនុវត្ត​លើផ្លូវ​ចាស់​ដែល​តូចចង្អៀត ស្ថិតក្នុង​សភាព​ខូចខាត​ធ្ងន់ធ្ងរ ដែលជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍ​ជនបទ​ឆ្នាំ​២០០០​។​

​មានប្រសាសន៍​ក្នុង​ពិធីបើកការដ្ឋាន​ស្ថិត​ក្នុងភូមិ​ជន្លាស់​ដៃ ឯកឧត្តម ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់ថា ការស្ថាបនា ផ្លូវ​ក្រាល​កៅស៊ូ​នេះ គឺ​ឆ្លើយតប​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ចង់បាន​ផ្លូវ​កៅស៊ូ​ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ ក៏ដូចជា​ការដឹក​ទំនិញ​ផ្សេងៗ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ ផ្លូវ​ក្រាល​កៅស៊ូ​នេះ ក៏​ជាការ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ស្រុក​ក្រឡាញ់ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដោយបាន​ជំរុញ​ការស្តារ​ស្ថាបនា និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​គម​នា​គម​ន៏​ដឹកជញ្ជូន​គ្រប់​ទីកន្លែង ទូទាំងប្រទេស គឺ​ដើម្បី​ជំរុញ​សមាហរណកម្ម​ផ្ទៃក្នុង​ជាតិ និង​តំបន់​សម្រាប់ ជំរុញ​ការអភិវឌ្ឍ​ន៏​ប្រទេស​លើ​គ្រប់​វិស័យ និង លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ជា​លំដាប់​។ ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​រាប់បញ្ចូល​ជា​សមិទ្ធផល​សាធារណៈ​របស់​រដ្ឋ​ទាំងអស់ ដូច្នេះ​អត្ថប្រយោជន៍​របស់​កំណា​ត់​ផ្លូវ​ត​ភ្ជាប់​មួយ​នេះ មាន​តួនាទី​យ៉ាងសំខាន់ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង ចំណោម​សមិទ្ធផល​ជាច្រើន ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​អភិវឌ្ឍន៍​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​សូមជម្រាបថា ផ្លូវ​ប្រវែង​ជាង ១១ គីឡូម៉ែត្រ​នេះ មាន​ទទឹង ៨ ម៉ែត្រ ចំពោះ​ការសាងសង់​ក្នុងដំណាក់កាល​ដំបូង​ក្នុង​ឆ្នាំ​២០១៩​នេះ គឺមាន​ប្រវែង​៤​គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ និង​ស្ថាបនា​ជា​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ ឌី​ប៊ី​អេស​ធី​( DBST ) ។ ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​លើ​កំណាត់​ផ្លូវ​នេះ នឹង​ត្រូវបាន​អនុវត្ត​បន្ត​នៅ​ឆ្នាំ​បន្តបន្ទាប់ ដែល គ្រោង​នឹង​រួចរាល់​១០០​ភាគរយ​នៅក្នុង​ឆ្នាំ​២០២១ ។​

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាបផ្លូវ​ក្រាល​កៅស៊ូ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដខេត្តសៀមរាប ចុះ​ពិនិត្យនិង​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ នៅ​ឃុំ​ចា​ន់ស​

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដខេត្តសៀមរាប ចុះ​ពិនិត្យនិង​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ នៅ​ឃុំ​ចា​ន់ស​

ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ ចាប់ផ្តើម​ផ្គុំ​រូបរាង​បដិមា​ព្រះ​សិវៈ​រាំ​ឡើងវិញ លើ​បំណែក​ចំនួន​១​ម៉ឺន​បំណែក​

ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ ចាប់ផ្តើម​ផ្គុំ​រូបរាង​បដិមា​ព្រះ​សិវៈ​រាំ​ឡើងវិញ លើ​បំណែក​ចំនួន​១​ម៉ឺន​បំណែក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.