Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ ចាប់ផ្តើម​ផ្គុំ​រូបរាង​បដិមា​ព្រះ​សិវៈ​រាំ​ឡើងវិញ លើ​បំណែក​ចំនួន​១​ម៉ឺន​បំណែក​

ដោយ Pothe Thun
05/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ ចាប់ផ្តើម​ផ្គុំ​រូបរាង​បដិមា​ព្រះ​សិវៈ​រាំ​ឡើងវិញ លើ​បំណែក​ចំនួន​១​ម៉ឺន​បំណែក​
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បដិមា​ព្រះ​សិវៈ​រាំ ដែលមាន​កម្ពស់​៥​ម៉ែត្រ មាន​ព្រះ​សិរ​២​ជាន់ , ព្រះ​ភក្ត្រ​៥ , ព្រះ​ហ​ស្ថ​១០ ដែលមាន​ប្រភព​មកពី​ប្រាសាទក្រហម​នៅ​កោះ​កេរ នា​ស​.​វ​.​ទី​១០​នៃ​គ​.​ស ស្ថិតក្នុង​សភាព​បាក់បែក​ចំនួន ១០.០០០​បំណែក ហើយ​បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ , អាជ្ញា ធរ ជាតិ​អប្សរា , សារៈមន្ទីរ​ជាតិ​ភ្នំពេញ និង​សាលា​បារាំង​ចុង​បូព៌ា ធ្វើការ​ជួសជុល​ផ្គុំ​រូបរាង​ឡើងវិញ​តាម​ទម្រង់​ដើម​។​

​ទាក់ទង​នឹង​ការប្រមូល​បំណែក​នៃ​ព្រះ​សិវៈ​រាំ មក​ធ្វើការ​អភិរក្ស​ឡើងវិញ​នោះ គឺ​នៅ​ឆ្នាំ​២០១២ សាលា​បារាំង​ចុង​បូព៌ា បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ , អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានធ្វើ​កំណាយ​ស្រាវជ្រាវ​រួមគ្នា ដើម្បី​ប្រមូល​នូវ​បំណែក​នៃ​ព្រះ​សិវៈ​រាំ​ដែល​សេសសល់​ពី​ការបំផ្លាញ​ទាំង​ក្នុង​ដី​ខ្លះ និង​គរ​លើដី​លាយឡំ​នឹង​បំណែក​ឥដ្ឋ​ខ្លះ មក​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ក៏ប៉ុន្តែ​ដោយសារ​នៅ​ទីនោះ​មានការ​លំបាក​ក្នុងការ​ជួសជុល ក៏បាន​ផ្ទេរ​មក​អភិរក្ស​ដ្ឋា​ន​អង្គរ​វិញ ហើយ​ក្នុង​ការជួសជុល​នេះ ក៏បាន​យក​បំណែ​កដៃ​ចំនួន​៥ និង​ព្រះ​ភក្ត្រ​ចំនួន​ពីរ មកពី​សារមន្ទីរ​ជាតិ​ភ្នំពេញ ដែល​បារាំង​បាន​យកទៅ​រក្សាទុក​នៅ​ឆ្នាំ​១៩៦០ ដើម្បី​ផ្គុំ​ឱ្យចេញ​រូបរាង​ដើម​វិញ​។​

​គួររំលឹកថា ភាព​ខ្ទេចខ្ទាំ​រាងកាយ​រាប់ម៉ឺន​បំណែក​នៃ​ទេព​អង្គ​នេះ គឺ​បណ្តាលមកពី​កត្តា​ធម្មជាតិ​នៃ​អាយុកាល , ភាពវឹកវរ​នៃ​សង្គ្រាមស៊ីវិល និង​ពួក​ឈ្មួញ​ទុច្ចរិត​មួយចំនួន ឆ្លៀតឱកាស​ស្រុកទេស​គ្មាន​សុខសន្តិភាព ក៏បាន​អារកាត់​ព្រះ​សិរ​យកទៅ​ជួញដូរ ហើយ​វាយ​បំបែក​រូបរាងកាយ​ដែល​ពុកផុយ​ឱ្យ​បែកខ្ទេច គួរឱ្យ​សង្វេគ​បុរាណវត្ថុ​ដ៏​ធំ​នេះ​ក្រៃ​។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌ បានឱ្យដឹងថា មកដល់ពេលនេះ ការជួលជុល និង​ផ្គុំ​បំណែក​បដិមា​ព្រះ​សិវៈ​រាំ បាន​ដំណើរការ​ជាង​២ ខែ​មកហើយ ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ខ្មែរ​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ ជា​លទ្ធផល យើង​ផ្គុំ​បាន​ផ្នែក​ទ្រូង ការព្យាបាល​ពង្រឹង​ថ្ម​ដែល​ពុកផុយ​ខ្លះ រួមទាំង​ផ្នែក​ផ្សេងៗ​ទៀត ប៉ុន្តែ​ក្នុងនោះ​ក៏​ជាការ​សោកស្តាយ​ដែរ ដែល​ព្រះ​ភក្ត្រ​ចំនួន​បី​ត្រូវបាន​បាត់បង់ ហើយ​ក្រុមការងារ ក៏​កំពុង​ពិចារណា​ថា​គួរ​បំពេញបន្ថែម និង​ប្រើ​ថ្ម​ថ្មី​ក្នុង​កម្រិតណា ក្នុងការ​បំពេញ​នៅ​កន្លែង​បាត់បង់​ផ្នែក​ផ្សេងទៀត​។​

​លោក ឆាន់ ចំរើន មានប្រសាសន៍​ទៀតថា ក្នុងការ​អនុវត្ត​ការងារ យើង​មិនទាន់​ហ៊ាន​កំណត់​ពី​វេលា​សម្រេច​ទេ ព្រោះ​មានការ​លំបាក​ខ្លាំង ដោយសារ​បំណែក​រូប​មាន​ដល់​ទៅមួយ​ម៉ឺន​ដុំ​ទាំង​តូចធំ ដែល​បំណែក​ខ្លះ​តូច​ពិបាក​ក្នុងការ​ផ្គុំ ត្រូវការ​ពេលវេលា​ច្រើន​ក្នុងការ យក ថ្ម​មក​ភ្ជាប់​ឱ្យ​ត្រូវ​គ្នា កន្លែង​ខ្លះ​មាន​ស្នាម​មុខ​ដាប់​ច្រើន ឯ​ថ្ម​ខ្លះ​ទ្រុឌទ្រោម​ខ្លាំង​ត្រូវការ​ព្យាបាល​និង​ពង្រឹង ដូច្នេះ​ចំពោះ​ការ​ផ្គុំ​ឱ្យចេញ​ជា​រូបរាង គឺ​ផ្គុំ​ពី​សាច់​ក្នុង​មក​ក្រៅ ដែល​ទាមទារ​ការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើប​អាចធ្វើ​បានសម្រេច ។​

​លោក ឆាន់ ចំរើន មានប្រសាសន៍​បន្ថែមថា មិន​ថា​មានការ​លំបាក​យ៉ាងណា​នោះទេ ក៏​នឹង​បំពេញ​កិច្ចការ​នេះ​ឱ្យបាន​សម្រេច និង​សំណូមពរ​ឱ្យ​កូន​ខ្មែរ​គ្រប់រូប​រួមគ្នា​ថែរក្សា ការពារ ស្វែងយល់​ពី​រតនៈវត្ថុ​របស់​យើង ដោយ​មិន​ពឹង​តែ​លើ​អ្នកជំនាញ​តែមួយ​មុខ ដូច្នេះ​ចំពោះ​ការប្រឹងប្រែង​ផ្គុំ​រូប​សិវៈ​ទោល​ធំ ក្នុង​សភាព​បែកខ្ទេច​យ៉ាង​ដូចនេះ ក៏​ព្រោះ​ចង់​រក្សា​អ្វី​ជា​បុរាណ ទាំង​ស្នាដៃ និង​បច្ចេកទេស​ធ្វើ​របស់​ដូនតា​ខ្មែរ​តាំង​ពីស​.​វ​.​ទី​១០ ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ឱ្យ​កូនចៅ អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​បានឃើញ​៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈគុំ​រូបរាង​បដិមា​ព្រះ​សិវៈ​រាំអាជ្ញាធរ​ជាតិ​ព្រះវិហារអាជ្ញាធរជាតិអប្សរាអ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ នៅ​ស្រុក​ក្រឡាញ់​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ នៅ​ស្រុក​ក្រឡាញ់​

មហោស្រព​តន្ត្រីនិង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៨ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​

មហោស្រព​តន្ត្រីនិង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៨ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​

ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​

ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.