Wednesday, July 16, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

ដោយ Pothe Thun
12/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​នគរបាល​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​ចំនួន​០៦​នាក់ ក្នុងនោះ​ស្រី​ចំនួន​០២​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ បន្ទាប់ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ចុះបង្ក្រាប​បទ​រក្សាទុក​ជួញ ដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លំនៅដ្ឋាន​មួយ ស្ថិតក្នុង​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​២១ នា​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមថា ជនសង្ស័យ​ទាំង​០៦​នាក់​នេះ រួមមាន ៖
១- ឈ្មោះ ធួ​ក ប៊ុន​ថៃ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក និង ជួញដូរ ប៉ុន្តែ​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ,
២- ឈ្មោះ ហេង រដ្ឋា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង , ប្រើប្រាស់ និង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ,
៣- ឈ្មោះ ទិ​ត្យ ព្រេងសំណាង ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៦ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​ជូន ឃុំ​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ ចែង និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ,
៤- ឈ្មោះ គឹម សុគន្ធា ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ,
៥- ឈ្មោះ តឹក ដេ​ត ហៅ វង់ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក​ស្រុក​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន
៦- ឈ្មោះ ឌី សុផល ហៅ​ម៉ាប់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩១ មុខរប​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល បាន​ដកហូត​វត្ថុតាង​បាន​មាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣០​កញ្ចប់ ស្មើនឹង​ទំងន់​៦៧,១ ក្រាម​ទាំង​សំបក , សម្ភារ​វេច​ខ្ចប់​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត និង ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ៕

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

15/07/2025
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

15/07/2025

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គ្រឿងញៀន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

អាជ្ញាធរ​ខេត្តសៀមរាប អះអាងថាដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មិនមាន​ភ្លៀង ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​

អាជ្ញាធរ​ខេត្តសៀមរាប អះអាងថាដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មិនមាន​ភ្លៀង ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​ជូន​ជនរងគ្រោះ​ដោយសារ​មែកឈើ​បាក់​សង្កត់​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​ជូន​ជនរងគ្រោះ​ដោយសារ​មែកឈើ​បាក់​សង្កត់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    29 shares
    Share 12 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    24 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (733)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,929)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,292)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,087)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.