Tag: ប្រាសាទព្រះខ័ន

គម្រោងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

គម្រោងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន នឹងត្រូវបញ្ជប់នាពេលឆាប់ៗខាងមុខនេះ ខណៈអ្នកក្រុមជំនាញកំពុងញាប់ដៃជើងបង្ហើយការងារដែលនៅសេសសល់។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៤ ខែតុលានេះថា បច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍ជ័យតដាក) ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។ លោកថា ទំនប់មួយនេះតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើត ។ ...

គម្រោងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមអនុវត្ត

គម្រោងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមអនុវត្ត

កំពង់ទឹកដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ត្រូវបានក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា អនុវត្តគម្រោងជួសជុលជាដំណាក់កាលទី២ ដែលគម្រោងនេះនឹងត្រូវចំណាយពេលមួយឆ្នាំ។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហាថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ...

ក្រុមការងារអាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

ក្រុមការងារអាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១ ក្រោយពីបណ្ណាល័យមួយនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូល រហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បានបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World ...

ប្រទះឃើញកុលាលភាជន៍សម័យបុរាណ ដោយចៃដន្យក្នុងបរិវេណប្រាសាទព្រះខ័ន ខេត្តសៀមរាប

ប្រទះឃើញកុលាលភាជន៍សម័យបុរាណ ដោយចៃដន្យក្នុងបរិវេណប្រាសាទព្រះខ័ន ខេត្តសៀមរាប

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បាននាំយកកុលាលភាជន៍បុរាណចំនួន១៩ ដែលបានប្រទះឃើញដោយចៃដន្យក្នុងបរិវេណប្រាសាទព្រះខ័ន ខេត្តសៀមរាប ទៅរក្សាទុក ដើម្បីជួសជុល ស្រាវជ្រាវ និងទុកជាសម្បត្តិជាតិ។ បើតាមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា៖ កុលាលភាជន៍បុរាណ ដែលបានប្រទះឃើញនេះ រួមមាន ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកុលាលភាជន៍ចំនួន៣០ ...

Recommended

សូម Like និង Follow ពួកយើង