Tag: ប្រាសាទភ្នំបាខែង

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

ចាប់តាំងពីឆ្នាំ២០០៤មក សហរដ្ឋអាម៉េរិក បានផ្តល់មូលនិធិសម្រាប់អភិក្សប្រាសាទភ្នំបាខែង ចំនួន ៤លានដុល្លា ដែលការផ្តល់ជូននេះត្រូវបាន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ឯកឧត្តម W. Patrick Murphy បានលើកឡើងថា ជាមោទកភាពដែលសហរដ្ឋអាម៉េរិកមានចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយកម្ពុជា។ ថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយជាថវិកា ៤៥ម៉ឺនដុល្លារអាមេរិក ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សទី១០ ...

មិនត្រឹមតែជាកន្លែងទស្សនាថ្ងៃលិចនិងថ្ងៃរះ ប្រាសាទភ្នំបាខែង ក៏ជាទីកន្លែងដែលពេញនិយមសម្រាប់អ្នកដើរលំហាត់ប្រាណទៀតផង

មិនត្រឹមតែជាកន្លែងទស្សនាថ្ងៃលិចនិងថ្ងៃរះ ប្រាសាទភ្នំបាខែង ក៏ជាទីកន្លែងដែលពេញនិយមសម្រាប់អ្នកដើរលំហាត់ប្រាណទៀតផង

ប្រាសាទភ្នំបាខែង ជាទីតាំងដែលអ្នកទេសចរនិយមទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ក្រៅពីនោះប្រាសាទភ្នំបាខែង ក៏កំពុងក្លាយជាទីកន្លែងថ្មី ដែលពេញនិយមសម្រាប់អ្នកដើរលំហាត់ប្រាណថែមទៀតផង។ កញ្ញា ឃាង សុខេង ជាភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទភ្នំបាខែង បានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញានេះថា បច្ចុប្បន្នជំរាលផ្លូវដើរឡើងប្រាសាទភ្នំបាខែង ជារៀងរាល់ពេលព្រឹក និងពេលល្ងាចកំពុងក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ ខណៈដែលទីតាំងនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំផ្លូវឡើងបានយ៉ាងល្អប្រណិត ដែលពួកគាត់អាចដើរប្រហែលមួយគីឡូម៉ែត្រពីជើងភ្នំរហូតដល់លើប្រាសាទ ...

អាជ្ញាធរជាតិអប្សរាបង្ហាញថា វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន

អាជ្ញាធរជាតិអប្សរាបង្ហាញថា វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន

អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង ដើម្បីឲ្យអ្នកទេសចរដែលនិយមទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច មានជម្រើសកាន់តែច្រើន សម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង។ ប្រធានភ្នាក់ងារទេសចរណ៍នៅប្រាសាទភ្នំបាខែងលោក ហ៊ុត សុភាព នៅថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់ប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ...

គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែងសម្រេចបាន ៥០ភាគរយហើយ

គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែងសម្រេចបាន ៥០ភាគរយហើយ

គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយមូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។ លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់ ...

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ នៅបរិវេណខាងមុខប្រាសាទភ្នំបាខែង មានរៀបចំពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតា ក្រោមការផ្ដួចផ្ដើមឡើងដោយមានសទ្ធាជ្រះថ្លារបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនឧបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ សហការជាមួយអាជ្ញាធរជាតិអប្សរា។ ពិធីនេះប្រព្រឹត្តិទៅក្រោមការនិមន្តចូលរួមរបស់ព្រះសង្ឃ និងអញ្ជើញចូលរួមពីសំណាក់ លោកជំទាវឧកញ៉ា នាងវិសាខា ...

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់នូវជំនួយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាង៤០ដុល្លាដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិរក្សវប្បធម៌ប្រាសាទមានតម្លៃ របស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌(AFCP)ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ...

Recommended

សូម Like និង Follow ពួកយើង