លោក លឹម គង់ បង្ហាញនូវទស្សនៈរបស់ខ្លួនថាមួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុលនិងសង្គ្រោះប្រាសាទខ្មែរឱ្យល្អដូចពីបុរាណ
លោក លឹម គង់ មេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោកសប្បាយចិត្តណាស់ លោកចង់ធ្វើតែប្រាសាទ មួយជីវិតលោកនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យតែនៅមានកម្លាំង ព្រោះលោកចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក ហើយលោកពិតជាមានការសោកស្តាយណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ លោកចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់លោក។ លោក លឹម គង់ បានបញ្ជាក់ទៀតថា ...