Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

លោក លឹម គង់ បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថាមួយជីវិត​ខ្ញុំ​គឺ​ដើម្បី​ការងារ​អភិរក្ស​ជួសជុលនិង​សង្គ្រោះ​ប្រាសាទខ្មែរ​ឱ្យ​ល្អ​ដូច​ពី​បុរាណ​

ដោយ Pothe Thun
08/05/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក លឹម គង់ មេក្រុម​មួយ​ផ្នែក​លើ​ការជួសជុល​ប្រចាំ​ការដ្ឋាន​ប្រាសាទមេបុណ្យខាងលិច បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​អ្នក​ជួសជុល​ប្រាសាទ​ដូនតា​មួយរូប លោក​សប្បាយចិត្ត​ណាស់ លោក​ចង់​ធ្វើ​តែ​ប្រាសាទ មួយជីវិត​លោក​នៅតែ​ចង់​បន្ត​ធ្វើ​ការងារ​នេះ​រហូត​ឱ្យតែ​នៅ​មាន​កម្លាំង ព្រោះ​លោក​ចង់ឱ្យ​បេតិកភណ្ឌ​ពិភពលោក​កាន់តែ​រីកចម្រើន​ត​ទៅ​មុខ កុំ​ឱ្យរ​លុះ​បាក់បែក ហើយ​លោក​ពិតជា​មាន​ការសោកស្តាយ​ណាស់ ដែល​ប្រាសាទខ្មែរ​ជាច្រើន​ខូចខាត ខ្ទេចខ្ទាំ លោក​ចង់​ជួសជុល​ថ្មី​ឱ្យបាន​ល្អ​ដូច​បុរាណ​វិញ តាម​សមត្ថភាព​និង​ការចេះដឹង​របស់​លោក​។​

​លោក លឹម គង់ បាន​បញ្ជាក់ទៀតថា បទពិសោធន៍​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទ​ដំបូង​ឡើយ លោក​បាន​ធ្វើការ​ជាមួយ​អ្នកជំនាញ​ចិន ដែល​ជួសជុល​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ ហើយ​ក្រោយពី​ចប់​គម្រោង លោក​ក៏​បាន​បន្ត​ការងារ​ជាមួយ​អ្នកជំនាញ​ឥណ្ឌា​នៅ​ប្រាសាទតាព្រហ្ម និង ជាមួយ​អ្នកជំនាញ​ខ្មែរ​ដែល​ធ្វើការ​ជួសជុល​នៅ​ប្រាសាទ​បា​សែ​ត , ប្រាសាទ នៅ​អូរ​ជីក និង​នៅ​បន្ទាយឆ្មារ ។​

​លោក លឹម គង់ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយសារ​ការអនុវត្ត​ជាប្រចាំ​នេះហើយ បាន​ធ្វើឱ្យ​លោក​អាច​ស្គាល់​ពី​គុណភាព​ថ្ម , រៀប​ថ្ម​ឱ្យ​ជាប់​មាំទាំ​ជិត​ល្អ​ដូច​បុរាណ ហើយ​មាន​សមត្ថភាព​អាច​សង្គ្រោះ​ប្រាសាទបុរាណ​បាន ដូច្នេះ​លោក​សង្ឃឹមថា មិន​យូរ​ទេ​ប្រាសាទ​ក្នុងប្រទេស​ខ្មែរ នឹង​ទទួលបាន​ការអភិរក្ស​ជួសជុល ឱ្យ​រួចផុត​ពី​ហានិភ័យ ប៉ុន្តែ​សូមឱ្យ​កូន​ខ្មែរ​ទាំងអស់​ចេះ​ស្រឡាញ់ ការពារ ថែរក្សា​ប្រាសាទ​ដូនតា​ជា​បេតិកភណ្ឌ​ពិភព លោក​ទាំងអស់គ្នា ចំពោះ​លោក​ពិតជា​មាន​មោទនភាព​ណាស់ ហើយ​ប្តេជ្ញា​នឹង​បន្ត​ការងារ​នេះ​រហូត ព្រោះ​បាន​បន្សល់​នូវ​ស្នាដៃ​ថ្មី​លើ​វត្ថុ​បុរាណ​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួររំលឹកថា លោក លឹម គង់ អាយុ​៥៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ចំណាយពេល​អស់​រយៈពេល​១៥​ឆ្នាំ ជា​អ្នក​ជួសជុល​ប្រាសាទ​នៅក្នុង​រមណីយដ្ឋាន​អង្គរ , បាត់ដំបង និង​បន្ទាយមានជ័យ រហូត​ក្លាយជា​អ្នកជំនាញ​រៀប​ថ្ម ត​ថ្ម ដែល​ទទួលបាន​ការងា​រ​ជា​ហូរហែ ហើយ​បាន​បង្រៀន​ដល់​អ្នក​ជំនាន់​ក្រោយ​អំពី​វិជ្ជាជីវៈ​ជំនាញ​របស់​ខ្លួន​ទៀតផង ខណៈ​បច្ចុប្បន្ននេះ លោក លឹម គង់ កំពុង​បំពេញ​ភារកិច្ច​ជា​មេក្រុម​មួយ​ផ្នែក​លើ​ការជួសជុល​ប្រចាំ​ការដ្ឋាន​ប្រាសាទមេបុណ្យខាងលិច ដែល​ជា​គម្រោង​សហ​ប្រតិ បត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ហើយ​បើ​ទោះបី​មិនមែន​ជា​អ្នកជំនាញ​ដែល​ទទួលបាន​ការអប់រំ​ថ្នាក់​បរិញ្ញាបត្រ​ឬ​បណ្ឌិត​ជំនាញ​ជួសជុល​ប្រាសាទ​ក៏ពិតមែន តែ​លោក លឹម គង់ មាន​បទពិសោធន៍​គ្រប់គ្រាន់ និង ច្បាស់លាស់ ក្នុងការ​ត​ថ្ម , រៀប​ថ្ម , ដាប់​ថ្ម , លាយ​កាវ និង​បង្រៀន​កូនក្រុម​អំពី​ការងារ​បាន​យ៉ាង​ល្អ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ប្រាសាទខ្មែរ​ប្រាសាទមេបុណ្យខាងលិចព័ត៌មានខេត្តសៀមរាបលឹម គង់អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចាប់ផ្ដើម​ធ្វើ​ការរុះរើ​តូប​របស់​បងប្អូន​អាជីវករដែល​បាន​ដាក់តាំង​លក់ដូរ​នៅ​លើ​ដី​ចំណីផ្លូវនៃ​តំបន់​ផ្សារ​ចាស់​

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចាប់ផ្ដើម​ធ្វើ​ការរុះរើ​តូប​របស់​បងប្អូន​អាជីវករដែល​បាន​ដាក់តាំង​លក់ដូរ​នៅ​លើ​ដី​ចំណីផ្លូវនៃ​តំបន់​ផ្សារ​ចាស់​

ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​នៅ​ស្រុក​អង្គរជុំដែល​មាន​លំនៅដ្ឋាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​និងអគ្គិភ័យ ទទួលបាន​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​នៅ​ស្រុក​អង្គរជុំដែល​មាន​លំនៅដ្ឋាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​និងអគ្គិភ័យ ទទួលបាន​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

រដ្ឋមន្ត្រី​ក្រសួង​សុខភិបាល​សុំឱ្យ​មាន​ការរៀបចំប​ន្ទ​ប់​ប្រណិបត្តិ​សាសនាឥ​ស្លាមនៅតាម​មន្ទីរពេទ្យ​សាធារណៈ​

រដ្ឋមន្ត្រី​ក្រសួង​សុខភិបាល​សុំឱ្យ​មាន​ការរៀបចំប​ន្ទ​ប់​ប្រណិបត្តិ​សាសនាឥ​ស្លាមនៅតាម​មន្ទីរពេទ្យ​សាធារណៈ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.