Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចាប់ផ្ដើម​ធ្វើ​ការរុះរើ​តូប​របស់​បងប្អូន​អាជីវករដែល​បាន​ដាក់តាំង​លក់ដូរ​នៅ​លើ​ដី​ចំណីផ្លូវនៃ​តំបន់​ផ្សារ​ចាស់​

ដោយ Pothe Thun
08/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដែល​ជា​ថ្ងៃ​ឱសានវាទ​សម្រាប់​ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​ជាតិ​ក្នុង​ស្រុក នៃ​តំបន់​ផ្សារ​ចាស់ ស្ថិតក្នុង​ភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ដែល​អាជ្ញាធរ​ស្រុក​បាន​ជូនដំណឹង​ដល់​ពួកគាត់​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​នោះ ព្រឹក​នេះ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ ក្រោម​ការដឹកនាំ​របស់​លោក សាត ពៅ អភិបាលរង​ស្រុក បាន​ដឹកនាំ​កម្លាំងចម្រុះ ចាប់ផ្ដើម​ធ្វើ​ការរុះរើ​តូប​របស់​បងប្អូន​អាជីវករ ដែល​បាន​ដាក់តាំង​លក់ដូរ​នៅ​លើ​ដី​ចំណីផ្លូវ ។​

​លោក សាត ពៅ មានប្រសាសន៍ថា ដើម្បី​ធានាឲ្យបាន​នូវ​សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណ​: តាម​ដងផ្លូវ​សាធារណ​: យើង​ទាំងអស់គ្នា​ត្រូវ​ចូល​រូ​ម​សហការគ្នា បញ្ចៀស​នូវ​ការកកស្ទះ​ចរាច​រណ៍​ក្នុងការ​ធ្វើ​ដំណើរ​ទៅមក និង​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ជាពិសេស​នៅក្នុង​តំបន់​ផ្សារ​ចាស់​ក្នុង​ស្រុក​ស្វាយ​លើ​យើង​នេះ ខណៈ​កន្លងមក មាន​បងប្អូន​អាជីវករ​មួយចំនួន បាន​ដាក់តាំង​លក់​ដូរ​នៅតាម​ចិញ្ចើមផ្លូវ បាន​នឹង​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ។​

​លោក​មានប្រសាសន៍​ទៀត​ថា ក្នុង​ឱកាស​នេះ សូមឲ្យ​បងប្អូន​អាជីវករ​ទាំងអស់ បញ្ឈប់​ការលក់ដូរ​របស់ខ្លួន​នៅតាម​ចិញ្ចើមផ្លូវ ហើយ​ត្រូវ​ទៅ​លក់ដូរ​នៅក្នុង​ផ្សារ​ទាំងអស់គ្នា ព្រោះថា រដ្ឋបាល​ស្រុក​ស្វាយ​លើ នឹង​ត្រូវ​ធ្វើ​ការរុះរើ​តូប ដែល​បាន​ដាក់តាំង​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ និង កាត់​សំ​យ៉ាប ផ្ទាំង​ស្លាក​យីហោ​តូចធំ ដែល​លយ​ចូលមក​ដល់​ផ្លូវ​ឲ្យអស់​មុន​ថ្ងៃ​កំណត់ ដោយ​កំណត់​ផ្លូវថ្នល់​សងខាង​ប្រវែង​១០​ម៉ែត្រ គិត​ពី​ចំណុច​អ័ក្ស​ផ្លូវ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​រដ្ឋបាល​ស្រុក បាន​ជូនដំណឹង​ដល់​ពួកគាត់​ជាច្រើន​ដង​រួចមកហើយ ដូច្នេះ​រឿង​នេះ​មិនមែន​ថ្មី​នោះទេ គឺ​វា​រ៉ាំរ៉ៃ​យូរ​មក​ហើយ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោក សាត ពៅ មានប្រសាសន៍​បន្ថែម​ទៀត​ថា ប្រសិន​បើ​បងប្អូន​អាជីវករ​ណា មិន​មាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​ចាស់​នេះ​ទេ បងប្អូន​អាច​ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី​បាន គឺ​ផ្សារ​រស្មី​ហេង​មករា​ផ្សារ​ស្រុក​ស្វាយ​លើ ដែល​កន្លែង​នោះ​ប្រកប​ទៅ​ដោយ​ផាសុកភាព មាន​អនាម័យ​ល្អ មាន​សណ្តាប់ធ្នាប់​ក្នុងការ​ធ្វើ​ចរាចរណ៏​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ឃុំ​ស្វាយ​លើផ្សារចាស់ព័ត៌មានខេត្តសៀមរាប​ភូមិ​ស្វាយ​លើស្រុក​ស្វាយ​លើអាជ្ញាធរ​ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​នៅ​ស្រុក​អង្គរជុំដែល​មាន​លំនៅដ្ឋាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​និងអគ្គិភ័យ ទទួលបាន​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​នៅ​ស្រុក​អង្គរជុំដែល​មាន​លំនៅដ្ឋាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​និងអគ្គិភ័យ ទទួលបាន​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

រដ្ឋមន្ត្រី​ក្រសួង​សុខភិបាល​សុំឱ្យ​មាន​ការរៀបចំប​ន្ទ​ប់​ប្រណិបត្តិ​សាសនាឥ​ស្លាមនៅតាម​មន្ទីរពេទ្យ​សាធារណៈ​

រដ្ឋមន្ត្រី​ក្រសួង​សុខភិបាល​សុំឱ្យ​មាន​ការរៀបចំប​ន្ទ​ប់​ប្រណិបត្តិ​សាសនាឥ​ស្លាមនៅតាម​មន្ទីរពេទ្យ​សាធារណៈ​

សំរាម​ដឹក​ចេញពី​ផ្សារ​ដំ​ដែកប៉ះពាល់​ដល់​ការរស់នៅនិង​សុខភាព​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ក្នុង​ឃុំ​ដំ​ដែក​

សំរាម​ដឹក​ចេញពី​ផ្សារ​ដំ​ដែកប៉ះពាល់​ដល់​ការរស់នៅនិង​សុខភាព​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ក្នុង​ឃុំ​ដំ​ដែក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.