ប្រាសាទលលៃ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុល
ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដំណើរការជួសជុលថែទាំប្រាសាទលលៃ ពីព្រោះថាប្រាសាទមួយនេះ មានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ ហើយកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។ លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភ:នេះថា ក្នុងការជួសជុលថែទាំប្រាសាទលលៃនេះ ក្រុមការងារកំពុងយកចិត្តទុកដាក់ជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ ដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ហើយតម្រូវឱ្យធ្វើការជួសជុលពង្រឹងរចនាសម្ព័ន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្ម ដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលបន្តនាពេលខាងមុខទៀតផងដែរ។ លោក ...