Tag: ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៃគម្រោងផ្លូវ៣៨ខ្សែ និងដងស្ទឹងក្នុងក្រុងសៀមរាបមុនថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៃគម្រោងផ្លូវ៣៨ខ្សែ និងដងស្ទឹងក្នុងក្រុងសៀមរាបមុនថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

បន្ទាប់ពីអញ្ជើញដល់ខេត្តសៀមរាបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ នៅរសៀលថ្ងៃដដែល សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពបណ្ដាផ្លូវមួយចំនួន ស្ថិតក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខណៈភ្លៀងបាននិងកំពុងបន្តធ្លាក់នៅឡើយ។ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពផ្លូវក្នុងក្រុងក្រោយការសាងសង់រួចជាស្ថាពរនៅថ្ងៃដំបូងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចុះពិនិត្យផ្សារទឹក នៅតាមដងស្ទឹងសៀមរាប ...

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជាង ៩០ភាគរយៈហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជាង ៩០ភាគរយៈហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានសម្រេចជាង៩២,៧២ភាគរយហើយ។ ...

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប នឹងប្រែក្លាយក្រុងនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅ

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប នឹងប្រែក្លាយក្រុងនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប មានរយៈពេលជាង១១ខែហើយ ហើយគ្រោងនឹងបញ្ចប់ការស្ថាបនាផ្លូវថ្នល់នៅចុងខែធ្នូ ឆ្នាំ២០២១នេះ ដូច្នេះក្រោយពីបញ្ចប់ការសាងសង់ផ្លូវទាំង ៣៨ខ្សែហើយនោះ នឹងប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ សក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ...

អភិបាលរងខេត្តសៀមរាប ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការសាងសង់ផ្លូវក្នុងគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អភិបាលរងខេត្តសៀមរាប ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការសាងសង់ផ្លូវក្នុងគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការបច្ចេកទេសចុះពិនិត្យ ដំណើរការសាងសង់ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយបានផ្តោតសំខាន់ ទៅលើប្រព័ន្ធលូបង្ហូរទឹក និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់នៅតាមការដ្ឋាន លើដងផ្លូវ។ លោកអភិបាលរងខេត្ត បង្ហាញថា ការចុះពិនិត្យនាពេលនេះ ...

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងជួបពិភាក្សាការងារបច្ចេកទេសសាងសង់ជាមួយអង្គភាពសាងសង់ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យក្នុងឱកាសនេះក្រុមការងារមានគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ...

Recommended

សូម Like និង Follow ពួកយើង