អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប
អាជ្ញាធរខេត្ដសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅលើគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវផ្សេងទៀត នៅក្នុងក្រុងសៀមរាប ដើម្បីឱ្យការធ្វើចរាចរណ៍មានភាពល្អប្រសើរ និងទាក់ទាញអ្នកទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានការចូលរូមពីមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀតផងដែរ។ លោក ...