មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យអាជ្ញាធរបន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំង ២៥រាជធានីខេត្ត បន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជាពិសេសសូមឱ្យម្ចាស់សិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្មទាំងអស់ ត្រូវគោរពលក្ខខណ្ឌច្បាប់ការងារសម្រាប់កម្មករនិយោជិត ស្ដីពីការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌនៃរបបសន្តិសុខសង្គម និងត្រូវហាមប្រើប្រាស់ពលកម្មកុមារ ការងារដោយបង្ខំ និងទាសភាពបំណុល។ ក្នុងឱកាសបើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មលើកុមារនៅតាមសហគ្រាស ...





