Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប សម្រេច​បន្ត​ផ្ដល់​ទីតាំង​ដល់ សាលា ប៉ូល ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប​

ដោយ Pothe Thun
19/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាប សម្រេច​បន្ត​ផ្ដល់​ទីតាំង​ដល់ សាលា ប៉ូល ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប​
1.4k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃទី​១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តសៀមរាប និង សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា បន្ត​ផ្ដល់​ទីតាំង និង អគារ​នៅលើ​ទីតាំង​ចាស់ របស់​សាលា ដើម្បី​បន្ត​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច និង ទេសចរណ៍ ដល់​យុវជន​កម្ពុជា និង ផ្តល់​លទ្ធភាព​ជូន​យុវជន​ខ្មែរ នូវ​ឱកាស​ការងារ និង អាជីព​ពិតប្រាកដ​សម្រាប់​អនាគត​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានធ្វើការ​សម្តែង​នូវ​អំណរគុណ ចំពោះ​ឯកឧត្តម ប៉ូល ឌុយ​ប្រ៊ូ​ល ប្រធាន​អង្គការ​បណ្តុះបណ្តាល និង​វឌ្ឍនភាព​កម្ពុជា ដែល​មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ជំនាញ ពាក់ព័ន្ធ​នឹង​សណ្ឋាគារ និង ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ទឹកចិត្ត​មនុស្សធម៌ ចំពោះ​សិស្ស​ក្រីក្រ មកពី​បណ្តា​ខេត្ត​ផ្សេងៗ ក៏​ដូច​ខេត្តសៀមរាប​ផងដែរ ។​

​ក្នុង​រយៈពេល​១៧​ឆ្នាំ​មកនេះ សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប បាន​បណ្តុះបណ្តាល​សិស្ស​ប្រមាណ​ជាង ៣​ពាន់​នាក់ និង​បាន​ចេញទៅ​បម្រើ​ការងារ​នៅតាម ភោជនីយដ្ឋាន សណ្ឋាគារ និង ក្រុមហ៊ុន ព្រមទាំង​មួយចំនួន​បាន​យកទៅ​ធ្វើជា​អាជីព​ក្នុង​កិច្ច​ប្រកបការងារ​ចិញ្ចឹម​ក្រុមគ្រួសារ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ឯកឧត្តម ប៉ូល ឌុយ​ប្រ៊ូ​ល ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​អភិបាលខេត្ត និង រដ្ឋបាល​សាលាខេត្ត​សៀមរាប តែងតែ​ធ្វើ​កិច្ចសហការ​ល្អ​ជាមួយគ្នា​នាពេល​កន្លងមក​។ ក្នុងនោះ កិច្ចទំនាក់ទំនង​កិច្ចការរដ្ឋបាល និង ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ខេត្តសៀមរាប បានធ្វើ​ឲ្យ​អ្នកវិនិយោគ​បរទេស​មានការ​ជឿជាក់ លើ​កិច្ចដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​សូមជម្រាបថា ឯកឧត្តម ប៉ូល ឌុយ​ប្រ៊ូ​ល គឺជា​បុគ្គល ដែល​បាន​បង្កើត​ឲ្យ​មាន សាលា​សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល នៅក្នុង​ខេត្តសៀមរាប និង​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០២​។​

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: École d'Hôtellerie et de Tourisme Paul Dubruleសាលា ប៉ូល ឌុយ​ប្រ៊ូ​លអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ផ្ទះ ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ នៅក្នុង​ឃុំ​រើ​ល ស្រុក​ពួក​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ផ្ទះ ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ នៅក្នុង​ឃុំ​រើ​ល ស្រុក​ពួក​

​រដ្ឋសភា​កម្ពុជា​និង​បង់​ក្លា​ដេ​ស​ពង្រឹង​ទំនាក់ទំនង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​

​រដ្ឋសភា​កម្ពុជា​និង​បង់​ក្លា​ដេ​ស​ពង្រឹង​ទំនាក់ទំនង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​

អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប

អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.