Wednesday, August 10, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​រដ្ឋសភា​កម្ពុជា​និង​បង់​ក្លា​ដេ​ស​ពង្រឹង​ទំនាក់ទំនង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​

ដោយ Pothe Thun
20/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
​រដ្ឋសភា​កម្ពុជា​និង​បង់​ក្លា​ដេ​ស​ពង្រឹង​ទំនាក់ទំនង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ បណ្ឌិត ហ្ស៊ី​រិ​ន ហ្សា​មិន ចាវ​យូ​រី (Shirin Sharmin Chaudhury) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស បានលើកឡើង​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​ឡើង​ថែមទៀត ដើម្បី​លើកកម្ពស់​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ មានដូចជា វិស័យ​អប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ការកាត់បន្ថយ​ភាពក្រីក្រ ការទប់ស្កាត់ ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ទំនាក់ទំនង​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​។​

​ប្រធានរដ្ឋសភា​ប្រទេស​ទាំងពីរ​បានលើកឡើង​ពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខណៈ​លោកជំទាវ​ប្រធានរដ្ឋសភា បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។

​កម្ពុជា​និង​បង់​ក្លា​ដេ​ស បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​នៅ​ឆ្នាំ​១៩៧៣​។ ជា​ទំនាក់ទំនង​ដែល​បង្កើតឡើង​ដោយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរម​រតនៈ​កោ​ដិ្ឋ នរោត្តម សីហនុ អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា និង​អតីត​ប្រធានាធិបតី​បង់​ក្លា​ដេ​ស ឯកឧត្តម សេក្ខ មូ​ជី​បួរ រ៉ា​ម៉ាន់​។ ឆ្នាំ​២០២០​ខាងមុខ ប្រទេស​បង់​ក្លា​ដេ​សនឹង​ប្រារព្ធ​ខួប​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ដោយនៅ​ក្នុងឱកាស​នោះ​មហាវិថី​មួយ នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស ដែល​ដាក់ឈ្មោះ ព្រះនាម​សម្តេចឪ នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​ផងដែរ​។

ព័ត៌មានជាតិ ថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

10/08/2022
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

08/08/2022

​លោកជំទាវ​បណ្ឌិត ហ្ស៊ី​រិ​ន ហ្សា​មិន ចាវ​យូ​រី បាន​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា ជំរុញ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូ​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស​ក្រុម​មិត្តភាព​។ ជាមួយគ្នានេះ លោកជំទាវ​បាន​គោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស តាម​ពេល​សមស្រប​ណាមួយ​។​

​សម្តេច​ប្រធានរដ្ឋសភា​បានទទួល​សំណើ​ខាងលើ និង​បាន​អបអរសាទរ​ចំពោះ​សមិទ្ធិផល ដែល​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​សម្រេចបាន ក្រោម​ការដឹកនាំ​របស់​លោកជំទាវ សេក្ខ ហា ស៊ីណា នាយករដ្ឋមន្ត្រី និង​លោកជំទាវ​ផ្ទាល់ ជា​ប្រធានរដ្ឋសភា ដែល​បានធ្វើឱ្យ​បង់​ក្លា​ដេ​ស ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​លើ​ពិភពលោក​។​

​សម្តេច​ប្រធាន​បាន​មានប្រសាសន៍ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នៃ​ប្រទេស​ទាំងពីរ មិន​ត្រឹមតែ​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងសងខាង​ប៉ុណ្ណោះ​ទេ គឺ​រួមចំណែក​ដល់​ការការពារ និង​ថែរក្សា​សុខសន្តិភាព​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។​

​លោកជំទាវ បណ្ឌិត ហ្ស៊ី​រិ​ន ហ្សា​មិន ចាវ​យូ​រី បាន​ស្នើសុំ​រដ្ឋសភា​កម្ពុ​ជា គាំទ្រ​ដល់​ការដោះស្រាយ​បញ្ហា​ជនភៀសខ្លួន រ៉ូ​ហ៊ីង​យ៉ា ឲ្យ​បាន​ឆាប់ ជាពិសេស​ការធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​បានធ្វើ​មាតុភូមិនិវត្តន៍ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ឲ្យ​បាន​ឆាប់ ដោយហេតុថា​បញ្ហា​នេះ​ជា​បន្ទុក​ធំ​មួយ របស់​បង់​ក្លា​ដេ​ស​។ សម្តេច​ប្រធានរដ្ឋសភា បាន​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​៕​

Tags: កម្ពុជា​និង​បង់​ក្លា​ដេ​ស​រដ្ឋសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប

អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប

​ប្រទេស​មី​យ៉ាន់​ម៉ា​សាទរ​ជោគជ័យ​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក

​ប្រទេស​មី​យ៉ាន់​ម៉ា​សាទរ​ជោគជ័យ​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក

​អ៊ីរ៉ង់​មាន​មហិច្ឆតា​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល និង​អាច​ទិញ​សព្វាវុធ​បន្ថែម​ពេល​ផុត​ទណ្ឌកម្ម UN ឆ្នាំ​២០២០

​អ៊ីរ៉ង់​មាន​មហិច្ឆតា​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល និង​អាច​ទិញ​សព្វាវុធ​បន្ថែម​ពេល​ផុត​ទណ្ឌកម្ម UN ឆ្នាំ​២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (405)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,743)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,131)
  • ព័ត៌មានជាតិទូទៅ (139)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (581)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.