Thursday, January 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​ប្រទេស​មី​យ៉ាន់​ម៉ា​សាទរ​ជោគជ័យ​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក

ដោយ Pothe Thun
20/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
​ប្រទេស​មី​យ៉ាន់​ម៉ា​សាទរ​ជោគជ័យ​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក
10
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួប​សវនាការ​ជាមួយ ឯកឧត្តម ហេន​រី វ៉ាន់​ធៀ អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​វិមាន​រដ្ឋសភា នា​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ខណៈដែល ឯកឧត្តម​អនុ​ប្រធានាធិបតី ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​ប្រធានរដ្ឋសភា និង ឯកឧត្តម ហេន​រី វ៉ាន់​ធៀ បានលើកឡើង​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែលមាន​តាំងពី​យូរណាស់​មកហើយ​។

​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​មី​យ៉ាន់​ម៉ា គឺមាន​ទាំង​ខាង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ និង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​។ ប្រទេស​ទាំងពីរ​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​ឆាក​អន្តរជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

27/01/2021
សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

27/01/2021

​ឯកឧត្តម ហេន​រី វ៉ាន់​ធៀ បាន​លើកឡើងថា ដើម្បី​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រឹងមាំ​ថែមទៀត កម្ពុជា​និង​មី​យ៉ាន់​ម៉ា ត្រូវ​ជំរុញ​ឲ្យ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កម្រិត​។ ឯកឧត្តម​អនុ​ប្រធានាធិបតី បាន​អបអរសាទរ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក ទទួលបាន​ជោគជ័យ​។ ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នេះ​បន្ត​ពី​កម្ពុជា នៅ​ឆ្នាំ​២០២០​ខាងមុខ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានចាត់ទុក​វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​នៅ​កម្ពុជា បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ ពី​វឌ្ឍនភាព​រីកចម្រើន នៃ​ទំនាក់ទំនង មិត្តភាព ស្អិតរ​មួ​ត និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​មី​យ៉ាន់​ម៉ា ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ សម្តេច​បាន​គូសបញ្ជាក់ថា ការបន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​សហគម​អាស៊ាន ពិត​ជាមាន​សារសំខាន់​នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន និង​ទៅ​អនាគត នៅ​ចំពោះមុខ​សភាពការណ៍​សកលលោក កំពុងមាន​ការប្រែប្រួល​វិ​វត្ត​ឥតឈប់ឈរ ។​

​សម្តេច​បាន​លើកឡើងថា រដ្ឋសភា​កម្ពុជា គាំទ្រ​និង​ពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​អនុវត្ត​ជាមួយគ្នា​យ៉ាងសកម្ម​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដើម្បី​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍ សម្រាប់​ប្រជាជាតិ​ទាំងសងខាង និង​រួមចំណែក​ដល់​ការថែរក្សា សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ ទាំង​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។​

​ជាមួយគ្នានេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោតសរសើរ​ថ្នាក់ដឹកនាំ​មី​យ៉ាន់​ម៉ា ចំពោះ​កិច្ចខិតខំ​ស្វែង រក​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង​រួម ដើម្បី​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ៕​

Tags: កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨​ប្រទេស​មី​យ៉ាន់​ម៉ា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​អ៊ីរ៉ង់​មាន​មហិច្ឆតា​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល និង​អាច​ទិញ​សព្វាវុធ​បន្ថែម​ពេល​ផុត​ទណ្ឌកម្ម UN ឆ្នាំ​២០២០

​អ៊ីរ៉ង់​មាន​មហិច្ឆតា​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល និង​អាច​ទិញ​សព្វាវុធ​បន្ថែម​ពេល​ផុត​ទណ្ឌកម្ម UN ឆ្នាំ​២០២០

​ចិន​ទទួលជោគជ័យ​ក្នុង​ការបាញ់​បញ្ជូន​ផ្កាយរណប ប្រមាណ​២​គ្រឿង​ទៀត​ទៅកាន់​គន្លង​តារាវិថី​

​ចិន​ទទួលជោគជ័យ​ក្នុង​ការបាញ់​បញ្ជូន​ផ្កាយរណប ប្រមាណ​២​គ្រឿង​ទៀត​ទៅកាន់​គន្លង​តារាវិថី​

សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​

សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,131)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,864)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (332)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (118)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.