ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋរងគ្រោះគ្រោះមហន្តរាយដោយធម្មជាតិចំនួន ២៧៣គ្រួសារ រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផ្នែកជីវភាពបានមួយរយៈពេលខ្លី ធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, ...