មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿង ញៀន នៅក្នុងស្រុកអង្គរជុំ
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅវត្តចារឈូក ឃុំចារឈូក ស្រុកអង្គរជុំ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការ កិច្ចខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាដូនស្វា , សិស្សវិទ្យាល័យអង្គរជុំ និង ប្រជាពលរដ្ឋនៅក្នុងឃុំចារឈូក ក្នុងគោលបំណងកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និង សុខុមាលភាពសង្គម ...