Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត សន្យានាំយកបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្មរបស់ខេត្តសៀមរាប ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត

ដោយ Pothe Thun
21/07/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
ឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត សន្យានាំយកបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្មរបស់ខេត្តសៀមរាប ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចុះបំពេញបេសកកម្មមកកាន់ខេត្តសៀមរាប នាពេលនេះ គឺដើមី្បធ្វើការសិក្សាស្វែងយល់ និង ទទួលបាននូវបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្មរបស់ខេត្តសៀមរាប សំដៅយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត ហើយក្នុងនាមប្រជាពលរដ្ឋទីម័រ សុំធ្វើការរៀនសូត្រពីខេត្តសៀមរាប ដែលមានភាពរីកចម្រើនលើវិស័យទេសចរណ៍ នាពេលកន្លងមក ពិសេសសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែជួយគាំទ្រទីម័រក្លាយជាសមាជិកទី១១របស់អាស៊ាន ។

ឯកឧត្តម Ermenegildo Kupa Lopes បានបញ្ជាក់ទៀតថា ប្រទេសទីម័រ និង កម្ពុជា មានប្រវត្តិស្រដៀងគ្នា ដែលទើបនឹងបានឆ្លងផុតពីភ្លើងសង្រ្គាម ហើយទំនាក់ទំនងរវាងកម្ពុជា និង ទីម័រមានភាពល្អប្រសើរ ពិសេសកម្ពុជាបានផ្តល់នូវក្តីស្រឡាញ់ជូនប្រទេសទីម័រទៀតផង ដូច្នេះតាមរយៈនេះ សូមអញ្ជើញប្រតិភូខេត្តសៀមរាប ធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ក្នុងការសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក សំខាន់គឺសុំឲ្យមន្ត្រីជំនាញរបស់ខេត្តសៀមរាប ធ្វើការបង្រៀនដល់ប្រជាពលរដ្ឋទីម័រ ពីវិស័យទេសចរណ៍ និង កសិកម្ម ។

ឆ្លើយតបក្នុងឱកាសនោះឯកឧត្តម ទៀ សីហា បានទទួលយកនូវសំណូមពររបស់ឯកឧត្តមអគ្គរដ្ឋទូត ហើយអាជ្ញាធរខេត្ត នឹងធ្វើការជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ នឹងរៀបចំគណៈប្រតិភូទៅធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និង ទីម័រខាងកើត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ទៀតថា ខេត្តសៀមរាបមានសក្តានុពលសេដ្ឋកិច្ច ដោយពឹងផ្អែកលើវិស័យកសិកម្ម ដោយមានប្រជាពលរដ្ឋប្រមាណ ៨២ភាគរយជាប្រជាកសិករ និង វិស័យទេសចរណ៍ ខេត្តសៀមរាបសម្បូរទៅដោយប្រាង្គប្រាសាទល្បាញល្បី និង រមណីយដ្ឋានធម្មជាតិភ្នំគូលែន និង បឹងទន្លេសាប ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ហើយក្នុងខណៈពេលដែលពិភពលោកបានកំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩នេះ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅខេត្តសៀមរាប ប៉ុន្តែអាជ្ញាធរខេត្តបាននឹងកំពូងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មិនឲ្យមានឆ្លងរីករាលដាលនៅតាមសហគមន៍នោះឡើយ ជាពិសេសអាជ្ញាធរខេត្ត នឹងធ្វើការស្តារឡើងវិញនូវក្នុងវិស័យទេសចរណ៍នេះ ដោយមានការចូលរួមពីបណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន រួមទាំងសេវាកម្មទេសចរណ៍ក្នុងខេត្តផងដែរ ៕

អត្ថបទ និង រូបថត ៖ លោក គឿន វេត និង លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ស្ថានទូតទីម័រខាងកើត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ត្រាំ ជះលុយ ៥០លានដុល្លារ លើការឃោសនាបោះឆ្នោតក្នុងខែមិថុនា ខណៈលោក បៃដិន ចាយអស់ ៣៦.៩លានដុល្លារ

លោក ត្រាំ ជះលុយ ៥០លានដុល្លារ លើការឃោសនាបោះឆ្នោតក្នុងខែមិថុនា ខណៈលោក បៃដិន ចាយអស់ ៣៦.៩លានដុល្លារ

រដ្ឋបាលខេត្តសៀមរាប កំពុងបន្តសិក្សាគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ដែលជាគម្រោងដំបូងគេនៅកម្ពុជា

រដ្ឋបាលខេត្តសៀមរាប កំពុងបន្តសិក្សាគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ដែលជាគម្រោងដំបូងគេនៅកម្ពុជា

កិច្ចប្រជុំស្តីពីការវិភាគស្ថានភាពនិងជ្រើសរើសគម្រោងអាទិភាព ផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិការដ្ឋបាលខេត្តឆ្នាំ២០២១-២០២៣

កិច្ចប្រជុំស្តីពីការវិភាគស្ថានភាពនិងជ្រើសរើសគម្រោងអាទិភាព ផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិការដ្ឋបាលខេត្តឆ្នាំ២០២១-២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.