Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប កំពុងបន្តសិក្សាគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ដែលជាគម្រោងដំបូងគេនៅកម្ពុជា

ដោយ Pothe Thun
21/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប កំពុងបន្តសិក្សាគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ដែលជាគម្រោងដំបូងគេនៅកម្ពុជា
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតក្នុងឆ្នាំ២០១៩ ជារៀងរាល់ថ្ងៃ សំរាមក្នុងខេត្តសៀមរាប មានប្រមាណជិត ៥០០តោន ត្រូវបានប្រមូលទៅរក្សាទុក និងដុតបំផ្លាញចោល នេះបើតាមការសិក្សារបស់ របស់ក្រុមហ៊ុនមីហ្សុដា ( MIZUDA ) នៃសាធារណរដ្ឋចិន ក្នុងឱកាសធ្វើបទបង្ហាញជូនដល់ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្ត រួមនិងវត្តមាន លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នាសាលាខេត្តសៀមរាប ។

លោក ចាង សៅចុង (Zhang Xiaozhong) តំណាងក្រុមហ៊ុនមីហ្សុដា ប្រចាំប្រទេសកម្ពុជា បង្ហាញថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក មានរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនី នៅប្រទេសចិន ជាង៣០កន្លែង។ តាមរយៈការសិក្សារបស់ក្រុមហ៊ុននៅខេត្តសៀមរាបតាំងពីឆ្នាំ២០១៧ លោកបប៉ាន់ស្មានថា នៅឆ្នាំ២០២២ សំរាមក្នុងខេត្តសៀមរាប អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន។

តំណាងក្រុមហ៊ុនរូបនេះ បញ្ជាក់ថា ប្រសិនបើគម្រោងនេះ ទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត ក្រុមហ៊ុននឹងចំណាយលើការវិនិយោគនេះ ប្រមាណ៥០០លានយ័ន(RMB) ឬស្មើប្រមាណ៧០លានដុល្លារអាមេរិក និងប្រើពេលសាងសង់រោងចក្ររយៈពេល១៨ខែ ដែលវាមានសមត្ថភាពអាចកែច្នៃសំរាមបានពី៦០០ទៅ៧០០តោនក្នុងមួយថ្ងៃ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

បន្ទាប់ពី ស្ដាប់ និងពិភាក្សារវាងក្រុមការងារជំនាញរដ្ឋបាលខេត្ត និងក្រុមហ៊ុន ឯកឧត្តម អភិបាលខេត្ត លើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ទៅលើការថែរក្សាបរិស្ដាន ក្នុងនោះរាជរដ្ឋាភិបាល បានលើកទឹកចិត្ត និងជំរុញ ដល់ការកែច្នៃសំរាមដែលជាកាកសំណល់ ឲ្យទៅជាធនធានដែលមានតម្លៃ ដើម្បីប្រើប្រាស់ឡើងវិញ។

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ទោះបីការផលិតថាមពលអគ្គិសនីបានត្រឹមតែ ១២មេកាវ៉ាត់ម៉ោង ដែលស្មើប្រហែល១០ភាគរយ នៃការប្រើប្រាស់ថាមពលអគ្គិសនីក្នុងក្រុងបច្ចុប្បន្នក៏ដោយ ក៏ឯកឧត្តមបង្ហាញនូវការគាំទ្រ ចំពោះគំរោងវិនិយោគនេះ និងស្នើដល់ភាគីពាក់ព័ន្ធត្រូវបន្តសហការគ្នា ដើម្បីទទួលបាននូវការសិក្សាចុងក្រោយមួយ សម្រាប់ដាក់ជូនរាជរដ្ឋាភិបាលសម្រេច។

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: MIZUDAកែច្នៃសំរាមទៅជាថាមពលអគ្គិសនីក្រុមហ៊ុនវិនិយោគរបស់ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំស្តីពីការវិភាគស្ថានភាពនិងជ្រើសរើសគម្រោងអាទិភាព ផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិការដ្ឋបាលខេត្តឆ្នាំ២០២១-២០២៣

កិច្ចប្រជុំស្តីពីការវិភាគស្ថានភាពនិងជ្រើសរើសគម្រោងអាទិភាព ផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិការដ្ឋបាលខេត្តឆ្នាំ២០២១-២០២៣

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម

សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា !

សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.