Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី”គំនិតផ្តួចផ្តើម សាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ”

ដោយ Pothe Thun
02/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី”គំនិតផ្តួចផ្តើម សាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ”
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ”គំនិតផ្តួចផ្តើម សាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” និងមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និង តំណាងអង្គការជាតិ អន្តរជាតិ ។

ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានបញ្ជាក់ថា៖ ស្ថានភាពភូមិសាស្រ្ត បានបង្ហាញឲ្យឃើញថាខេត្តសៀមរាប ជាខេត្តមួយស្ថិតនៅតំបន់ខ្ពង់រាប ដែលមានជួរភ្នំគូលែន និងភ្នំដងរែកនៅប៉ែកខាងជើង និងខាងត្បូងជាវាលទំនាបជាប់បឹងទន្លេសាប ហើយខេត្តសៀមរាប មានប្រភពទឹកស្ទឹងពី បឹងទន្លេសាប និងមានប្រព័ន្ធធារាសាស្រ្តធំៗ ចំនួន ០៦កន្លែង រួមមាន ទំនប់ម្កាក់ ទំនប់អាងក្រពើ ទំនប់ស្ពានស្រែង ទំនប់ត្រាវកុដិ ទំនប់ក្សាក និងទំនប់ស្ទឹងស្រែង។ បឹងទន្លេសាប គឺជាប្រភពធនធានជលផលដ៏សម្បូរបែប មួយ ដែលគ្របដណ្តប់មួយភាគធំទៅលើដីកសិកម្មក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា៖នាដើមឆ្នាំ២០១៩កន្លងទៅនេះ យើងសាងសង់ជណ្តើរត្រីនៅទំនប់ក្បាលហុង ខេត្តពោធិ៍សាត់ ក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងជួយសម្រួលដល់ការបំលាស់ទីរបស់ត្រី និងហ្វូងត្រីគ្រប់ប្រភេទពីវាលទំនាបនានា ដែលចរាចរណ៍ចុះឡើងរវាងបឹងទន្លេសាប និងផ្នែកខាងលើ នៃស្ទឹង ដើម្បីបំពេញវដ្តជីវិតដោយជោគជ័យ ដើម្បីធានាបាននូវផលត្រីសម្រាប់ប្រជាពលរដ្ឋ និងសុវត្ថិភាពស្បៀងនៅជនបទ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឃុន សាវឿន បានបព្ជាក់ថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី គំនិតផ្តួចផ្តើមសាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះឡើង ក្នុងគោលបំណងផ្តោតសំខាន់លើការលើកកម្ពស់ និងថែរក្សាធនធានជលផលដ៏សម្បូរបែប នៃបឹងទន្លេសាប និងប្រព័ន្ធទន្លេមេគង្គ។

ក្នុងបុព្វហេតុធ្វើឲ្យប្រសើរឡើងនូវធនធានជលផល និងសរបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព និងធានាបាននូវសុវត្ថិភាព នៃការបំលាស់ទីរបស់ត្រី ក្នុងន័យសំដៅជម្រុញឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងការលើកកម្ពស់ជួយថែរក្សាធនធានជលផល ដែលបានមកពីធម្មជាតិ នៃបឹងទន្លេសាប និងប្រព័ន្ធទន្លេមេគង្គ ជាពិសេសជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងផ្លូវចរាចរណ៍របស់ត្រី (ជណ្តើរត្រី) និងអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន។ ហេដ្ឋារចនាសម្ព័ន្ធស្ទាក់ទឹកនានាក្នុងពេលអនាគតត្រូវបានបញ្ចូលការសាងសង់ជណ្តើរត្រីសម្រាប់ត្រីឆ្លងកាត់ដោយសុវត្ថិភាព។

ឯកឧត្តម ឃុន សាវឿន សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងក្លាយជាវេទិការពិភាក្សាដ៏ផុលផុស ពោពេញទៅដោយខ្លឹមសារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានលក្ខណៈល្អប្រសើរចំពោះធនធានជលផល ៕

អត្ថបទ និង រូបភាព៖ ខេង ឧត្តម

Tags: គំនិតផ្តួចផ្តើម សាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍សប្បុរសធម៌ក្នុងថ្ងៃឆ្លងឆ្នាំសកលនៅខេត្តសៀមរាប បរិច្ចាគថវិកាជិត៤ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ

ព្រឹត្តិការណ៍សប្បុរសធម៌ក្នុងថ្ងៃឆ្លងឆ្នាំសកលនៅខេត្តសៀមរាប បរិច្ចាគថវិកាជិត៤ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ

វត្តអង្គរខាងជើង ទទួលបានបង្គន់អនាម័យថ្មីបន្ថែម ២៤បន្ទប់ សម្រាប់ជាសម្បត្តិសាធារណៈ

វត្តអង្គរខាងជើង ទទួលបានបង្គន់អនាម័យថ្មីបន្ថែម ២៤បន្ទប់ សម្រាប់ជាសម្បត្តិសាធារណៈ

រ៉ុក្កែតបីគ្រាប់ធ្លាក់ចំអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាកដាដ បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់

រ៉ុក្កែតបីគ្រាប់ធ្លាក់ចំអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាកដាដ បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.