អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន
លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានរំពឹងទុកថា ព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដែលរៀបចំឡើងដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ដែលនឹងមកដល់នៅ១សប្ដាហ៍ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន និងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប បានងើបល្អប្រសើរឡើងវិញ។ លោកថាបច្ចុប្បន្នអាជ្ញាធរខេត្ត បាននឹងកំពុងខ្នះខ្នែងយ៉ាងខ្លាំង លើការងារសំអាតទីធ្លាសាធារណៈ សំអាតសំរាមនៅតាមដងស្ទឹង ព្រមទាំងតុបតែងលំអ នៅតាមដងផ្លូវនានា ដោយដាក់ទង់ជាតិនិងអំពូលភ្លើងពណ៌ជាច្រើនកន្លែង ...