Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្ដិការណ៍សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នឹងរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប

ដោយ Pothe Thun
03/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
283
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិភាក្សា រៀបចំព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០២០
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប មានការគាំទ្រពីឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងសហការជាមួយអាជ្ញាធរខេត្ដ អាជ្ញាធរជាតិអប្សរា រួមនិងអង្គភាពពាក់ព័ន្ធជាច្រើន គ្រោងនឹងប្រារព្ធព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នៅខាងមុខប្រាសាទអង្គរវត្ដ និងបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ដែលគេមើលឃើញថា មានសភាពធំជាង ព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០១៩។

អញ្ជើញជាអធិបតិក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវអនុសាសន៍ និង អនុញ្ញាតឲ្យអាជ្ញាធរខេត្តរៀបចំប្រារព្ធ ព្រឺត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំ២០២០ នៅរមណីយដ្ឋានអង្គរ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និង សាធារណជនខ្មែរទូទៅបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ស្មារតីខ្មែរតែមួយ អនាគតតែមួយ ប្រកបដោយភាពសុខដុម និងសប្បាយរីករាយ។

តាមការឲ្យដឹងពី ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងឱកាសនោះដែរ ក្រៅពីការបណ្ដុះស្មារតី អភិរក្សអភិវឌ្ឍន៍វប្បធម៌ខ្មែរ ដែលជាព្រលឹង និងអត្ដសញ្ញាណជាតិខ្មែរ ព្រឹត្តិការណ៍នេះ ក៏នឹងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាបកាន់តែច្រើន ជាពិសេសភ្ញៀវទេសចរណ៍ នឹងបានស្គាល់ពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងអរិយធម៌របស់កម្ពុជាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រាក់ សោភ័ណ បញ្ជាក់ថា ព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្ររបស់ខេត្តសៀមរាបនាឆ្នាំនេះ នឹងមានបង្កើតកម្មវិធីកំសាន្ដថ្មីៗជាច្រើនទៀត ទាំងនៅខាងមុខអង្គរវត្ដ និងនៅទីក្រុងសៀមរាប។ ឯកឧត្តម វាយតម្លៃថា កម្មវិធីសង្ក្រាន្ដសៀមរាប២០២០នេះ មានទំហំធំជាងឆ្នាំ២០១៩ រហូតដល់ ៧០ភាគរយ ទៅ៨០ភាគរយ ។

គួររំលឹកថា បន្ទាប់ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាប រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ (៦ឆ្នាំជាប់ៗគ្នា) នៅឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរជាតិអប្សរា បានទទួលរៀបចំព្រឹតិ្តការណ៍នេះជាលើកដំបូង នៅបរិវេណសួនព្រះរាជដំណាក់ក្នុងក្រុងសៀមរាប។

អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបព្រឹត្ដិការណ៍សៀមរាបសង្ក្រាន្ដឆ្នាំ២០២០មុខ​ប្រាសាទអង្គរវត្ត​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ ក្នុងរយៈពេល០២ថ្ងៃ

រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ ក្នុងរយៈពេល០២ថ្ងៃ

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ដែលផ្លាស់ប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់ ៥ផ្សេងទៀត មកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ដែលផ្លាស់ប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់ ៥ផ្សេងទៀត មកពិនិត្យសិក្សា

ចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនឡើងដល់ ៤៧,២០៤នាក់ ខណៈអត្រាឆ្លង និងស្លាប់បន្តធ្លាក់ចុះ

ចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនឡើងដល់ ៤៧,២០៤នាក់ ខណៈអត្រាឆ្លង និងស្លាប់បន្តធ្លាក់ចុះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.