Friday, February 13, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ ក្នុងរយៈពេល០២ថ្ងៃ

ដោយ Pothe Thun
03/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបើកស ន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០របស់ខ្លួន ក្នុងរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី០៣ និង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងគោលបំណងបង្ហាញនូវសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលឆ្នាំ២០១៩នេះ និង ពិនិត្យ ពិភាក្សា ស្វែងរកនូវដំណោះស្រាយជាគន្លឹះនានា ចំពោះបញ្ហាប្រឈមទាំងឡាយដែលនៅសេសសល់មួយចំនួន ។

អង្គសន្និបាតនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារសុខាសៀមរាប ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី ដោយមានការចូលរួមសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ប្រធានក្រុមប្រឹក្សាក្រុងស្រុក និងអភិបាលក្រុងស្រុកគ្រប់ក្រុងស្រុក ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំសង្កាត់ក្នុងទូទាំងខេត្តសៀមរាប ។

មានប្រសាសន៍បើកអង្គសន្និបាតនេះឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ខេត្តរក្សាបាននូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម តាមរយៈការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រួមមានៈ អំពើជួញដូរមនុស្ស និងគ្រឿងញៀន ដែលទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍន៍ និងការវិនិយោគ និងសម្រាប់សុវត្ថិភាពរបស់សាធារណជនទូទៅ ជាពិសេសដោយមានការចូលរួម និងកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ បទល្មើសគ្រប់ប្រភេទបានបង្រ្កាប និងទប់ស្កាត់ទទួលបានលទ្ធផលល្អប្រសើរឡើង ទាំងបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសចាប់ជំរិតតាម online, ឤជីវកម្មផ្លូវភេទ បនល្បែងខុសច្បាប់ ក្រុមកេ្មងទំនើង បទល្មើសចរាចរណ៍ ព្រមទាំងបទល្មើសនានាជាច្រើនទៀត ដែលជាក់ស្តែងឃើញថាបទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ៦៨លើ៧០លើក ថយចុះចំនួន២ លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026
ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា លទ្ធផលដែលសម្រេចបាននេះ គឺអាស្រ័យដោយសមត្ថកិច្ចរបស់យើងបានខិតខំបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយប្រើប្រាស់វិធានការជំនាញដើរទន្ទឹមនឹងចលនាមហាជន ដើម្បីអនុវត្ដគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ដ មានភាពកក់ក្ដៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានរបស់ថ្នាក់ដឹកនាំទូទាំងខេត្ដ ហើយលើសពីនេះទៀត ដោយកងកម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ មិនត្រឹមតែបានធ្វើការងារសន្ដិសុខជូនប្រជាពលរដ្ឋក្នុងខេត្ដប៉ុណ្ណោះទេ បានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងកិច្ចការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងគ្រប់គណៈប្រតិភូជាតិ និង អន្ដរជាតិ ដែលអញ្ជើញមកទស្សនា ឬ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់ពិភព-លោកធំៗ ប្រកបដោយជោគជ័យទៀតផង ។

ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ព្រមជាមួយគ្នានឹងសមិទ្ធផលជាច្រើនដែលយើងសម្រេចបានក្នុងឆ្នាំ២០១៩ រដ្ឋបាលខេត្ដក៏បានជួបប្រឈមនឹងបញ្ហាសេសសល់មួយចំនួនដែលយើងត្រូវត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពការងារដែលបានអនុវត្ដរយៈពេល១ ឆ្នំាកន្លងមក ប្រកបដោយចក្ខុវិស័យ ដើម្បីមានមូលដ្ឋានជាក់លាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មីៗ សំរាប់អនុវត្ដបន្ដឱ្យទទួលបានជោគជ័យក្នុងឆ្នាំ២០២០ នេះ ដូច្នេះអង្គសន្និបាតក៏មានកាលានុវត្ដភាពដើម្បីពិនិត្យ ពិភាក្សា ស្វែងរកនូវដំណោះស្រាយជាគន្លឹះនានា ចំពោះបញ្ហាទាំងឡាយក្នុងបទអន្ដរាគមន៍របស់សមាជិកអង្គសន្និបាត សម្រាប់ឱ្យរដ្ឋបាលខេត្ដ មានមូលដ្ឋានជាក់លាក់បន្ដដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានកាន់តែប្រសើរឡើង ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: រដ្ឋបាល​ខេត្ត​សៀមរាបសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ដែលផ្លាស់ប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់ ៥ផ្សេងទៀត មកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ដែលផ្លាស់ប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់ ៥ផ្សេងទៀត មកពិនិត្យសិក្សា

ចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនឡើងដល់ ៤៧,២០៤នាក់ ខណៈអត្រាឆ្លង និងស្លាប់បន្តធ្លាក់ចុះ

ចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនឡើងដល់ ៤៧,២០៤នាក់ ខណៈអត្រាឆ្លង និងស្លាប់បន្តធ្លាក់ចុះ

ចំនួនមនុស្សស្លាប់ដោយសារCOVID-19កើនដល់៦នាក់នៅសហរដ្ឋអាមេរិក ខណៈការឆ្លងកើនដល់១០០ករណី

ចំនួនមនុស្សស្លាប់ដោយសារCOVID-19កើនដល់៦នាក់នៅសហរដ្ឋអាមេរិក ខណៈការឆ្លងកើនដល់១០០ករណី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    363 shares
    Share 145 Tweet 91
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63321 shares
    Share 43700 Tweet 8175
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9081 shares
    Share 5464 Tweet 1507
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    439 shares
    Share 176 Tweet 110
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26751 shares
    Share 22058 Tweet 1956

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,038)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,557)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.