អាជ្ញាធរខេត្តសៀមរាប បំផុសការពាក់ម៉ាសដល់ប្រជាពលរដ្ឋក្នុងក្រុងនិងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយ លោក ពិន ប្រាកដ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បាននាំយកម៉ាស១,៨០០០ម៉ាស ចែកជូនដល់អាជីករនៅក្នុងផ្សារលើធំថ្មី និងផ្សារចាស់ ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដើម្បីបំផុសការពាក់ម៉ាស ក្នុងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ...