The Independence ចេញផ្សាយនៅថ្ងៃចន្ទ ទី០២ ខែកញ្ញានេះ បានឲ្យដឹងថាជនជាតិចិនម្នាក់ ដែលត្រូវបានគេបដិសេធ មិនអនុញ្ញាតឲ្យចូល ក្នុងប្រទេសអាមេរិកឡើយ បន្ទាប់ពីក្រុមមន្ត្រី បានរកឃើញអាវការពារគ្រាប់ នៅក្នុងវ៉ាលី ព្រមទាំងឃ្លាំងអាវុធសម្ងាត់ នៅឯគេហដ្ឋាន របស់គាត់ក្នុងប្រទេសអាមេរិក ទៀតផង។
ការប្រកាសអះអាង ដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារគយ និងអង្គភាពការពារព្រំដែន អាមេរិក ឬCBP បាននិយាយកាលពីថ្ងៃសុក្រថា បុរសជនជាតិចិនរូបនេះ ដំបូងឡើយ បានធ្វើដំណើរមកដល់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែសីហា តាមច្រកអាកាស នៃព្រលានយន្តហោះ Detroit Metropolitan ពីទីក្រុងប៉េកាំង និងត្រូវបានបញ្ចូនទៅវិញ ហើយផងដែរដោយអង្គភាព CBP ។
ការស្រាវជ្រាវដល់ទីកន្លែង របស់បុរសជនជាតិនេះ ស្នាក់នៅក្នុងប្រទេសចិន បានធ្វើឡើង ហើយអាវុធមួយចំនួន ត្រូវបានគេប្រទះឃើញ ក្នុងនោះមានដូចជាអាវុធខ្លី៥ដើម បច្ចេកវិទ្យាកែប្រែអាវុធ ពាក់កណ្តាលស្វ័យប្រវត្តិ ឲ្យអាចបាញ់បានលឿន ជាងមុនជាដើម៕
ប្រែសម្រួល:ស៊ុនលី