ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មានភ្ញៀវទេសចរចូលរួមប្រមាណ៣៧ម៉ឺននាក់
ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ក្នុងក្រុងសៀមរាប មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមកំសាន្តសប្បាយ ប្រមាណជា ៣៧ម៉ឺននាក់ ក្នុងនេះ ភ្ញៀវបរទេសមានចំនួនប្រមាណ ជាង ២ម៉ឺន ៦ពាន់នាក់ ដែលចំនួននេះ មានការកើនឡើងជាង ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានភ្ញៀវបរទេសប្រមាណជាង ២ម៉ឺន ៥ពាន់នាក់ ។ ...