ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩
កាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលា ចារ្យ ព្រះមេគណខេត្តសៀមរាប បាននិមន្តចុះសួរសុខទុក្ខដល់ព្រះសង្ឃនៅតាមទីអារាមនានានៅក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ ស្របតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក ដែលបានជូនដំណឹងឱ្យគណៈសង្ឃខេត្តចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋាន ក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ...