យោធិនពិការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន មានជីវភាពល្អប្រសើរ តាមរយៈការដាំដុះ និងចិញ្ចឹមសត្វ
មជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧ ខេត្តសៀមរាប គឺជាអង្គភាពមួយចំណុះឲ្យក្រសួងការពារជាតិ។ អង្គភាពនេះបង្កើតឡើង ក្នុងគោលបំណង ប្រមូលផ្ដុំអតីតយោធិន ដែលបាត់បង់កាយសម្បទាដោយសារសង្គ្រាម ឲ្យជីវភាពសមរម្យដូចប្រជាពលរដ្ឋទូទៅ តាមរយៈការដាំដុះ និងចិញ្ចឹមសត្វ និងដោយមានការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ...