ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្ដសៀមរាប
ក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខថ្នាក់ដឹកនាំបុគ្គលិក ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្ដសៀមរាប ដើម្បីលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យដែលបានលះបង់កម្លាំងកាយចិត្ដក្នុងការស្រោចស្រង់ជីវិតកុមារដោយមិនគិតថ្លៃ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប គឺជាមន្ទីរពេទ្យដែលមានភាពល្បីល្បាញមួយ ...