ប្រាសាទព្រហ្មកិល ជាមន្ទីរពេទ្យបុរាណត្រូវបានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរារៀបចំទល់ទ្រ ដំណាក់កាលទី១
ប្រាសាទព្រហ្មកិល ជាមន្ទីរពេទ្យបុរាណក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៧ កសាងអំពីថ្មភក់ ចុងសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ នាពេលបច្ចុប្បន្ន ប្រាសាទនេះ មានសភាពទ្រុឌទ្រោម និងរងការខូចខាតជាខ្លាំង ដោយជញ្ជាំងប្រាសាទមួយផ្នែកនៅជ្រុងនិរតី បានដួលរលំ និងខឿនប្រាសាទ រលុះស្ទើរតែទាំងស្រុង។ ក្នុងគោលបំណងទល់ទ្រ ពង្រឹង សង្គ្រោះប្រាសាទឱ្យជៀសផុតពីហានិភ័យ អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានរៀបចំដំណើរការទល់ទ្រ ក្នុងដំណាក់កាលទី១ ...