មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ
មន្ទីរមុខងារសាធារណៈខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ជូនដល់មន្ត្រីនៃមន្ទីរតាមបណ្តាមន្ទីរវិស័យនៅជុំវិញខេត្ត រួមនឹងអាជ្ញាក្រុងស្រុក ក្នុងគោលបំណងបង្កើនការយល់ដឹងជូនមន្ត្រីរាជការជាស្រ្តីជុំវិញបញ្ហា និងការងារទាក់ទងនឹងយេនឌ័រ ដែលវគ្គបណ្តុបណ្ដាលនេះធ្វើឡើងរយៈពេលមួយថ្ងៃ នៅសាលប្រជុំមន្ទីរមុខងារសាធារណៈខេត្ត។ លោក នួន សុខុម ប្រធានមន្ទីរមុខងារសាធារណៈខេត្តសៀមរាប មានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងសិក្ខាសាលានាឱកាសនេះ គឺចង់ធ្វើការណែនាំ និងផ្សព្វផ្សាយបន្ថែមជុំវិញបញ្ហាទាក់ទងទៅនឹងយេនឌ័រ ...