Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ

ដោយ Pothe Thun
04/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ជូនដល់មន្ត្រីនៃមន្ទីរតាមបណ្តាមន្ទីរវិស័យនៅជុំវិញខេត្ត រួមនឹងអាជ្ញាក្រុងស្រុក ក្នុងគោលបំណងបង្កើនការយល់ដឹងជូនមន្ត្រីរាជការជាស្រ្តីជុំវិញបញ្ហា និងការងារទាក់ទងនឹងយេនឌ័រ ដែលវគ្គបណ្តុបណ្ដាលនេះធ្វើឡើងរយៈពេលមួយថ្ងៃ នៅសាលប្រជុំមន្ទីរមុខងារសាធារណៈខេត្ត។

លោក នួន សុខុម ប្រធានមន្ទីរមុខងារសាធារណៈខេត្តសៀមរាប មានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងសិក្ខាសាលានាឱកាសនេះ គឺចង់ធ្វើការណែនាំ និងផ្សព្វផ្សាយបន្ថែមជុំវិញបញ្ហាទាក់ទងទៅនឹងយេនឌ័រ ធ្វើយ៉ាងណាបង្កើននូវការយលដឹងជូនដល់មន្ត្រីរាជការជាស្ត្រីនៅក្នុងវិស័យមុខងារសាធារណៈ មានឱកាសក្លាយខ្លួនជាថ្នាក់ដឹកនាំនៅតាមបណ្ដាមន្ទីរ អង្គភាពស្ថានប័ននានា។ ក្នុងនោះដែរ សិក្ខាសាលានេះ ក៏ជាការជម្រុញបន្ថែមនូវភាពក្លាហានជូនដល់ស្ដ្រី ទទួលបានការបណ្តុះបណ្ដាលពីបទពិសោធន៍ថ្មីៗ និងបង្កើនការសហការជាមួយក្រុមការងារយេនឌ័រ ពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដើម្បីធានាបានថា រាល់ការធ្វើផែនការ គោលដៅនយោបាយ ការអនុវត្តកម្មវិធីនានា ការត្រួតពិនិត្យ និងការវាយតម្លៃនៅក្នុងវិស័យមុខងារសាធារណៈ បានឆ្លើយទបទៅនឹងយេនឌ័រ។

លោក នួន សុខុម បានបន្ថែមថា ជាក់ស្ដែងគិតត្រឹមខែមីនា ឆ្នាំ២០២៣ នៅទូទាំងខេត្តសៀមរាប មានមន្ត្រីរាជការសរុបចំនួន ១១.០៥៧នាក់ មានស្រ្តីជាថ្នាក់ដឹកនាំចំនួន ២០៥នាក់ ក្នុងនោះនៅតាមបណ្ដាមន្ទីរជំនាញចំនួន ៩៥នាក់ រួមមាន៖ ប្រធានមន្ទីរ ១នាក់, អនុប្រធានមន្ទីរ ១២នាក់, ប្រធានការិយាល័យ ១៨នាក់ និងអនុប្រធានការិយាល័យ ៦៤នាក់។ ដោយឡែកស្ត្រីជាថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធខេត្ត/ក្រុង/ស្រុកមានចំនួន ១១០នាក់ រួមមាន៖ អភិបាលរងខេត្ត ២នាក់, អភិបាលរងក្រុង/ស្រុក ១៤នាក់, នាយករដ្ឋបាល ២នាក់, នាយករងរដ្ឋបាល ៦នាក់, នាយករងទីចាត់ការ ៤នាក់, ប្រធានការិយាល័យ ២៣នាក់ និងអនុប្រធានការិយាល័យចំនួន ៥៩នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោប្រធានមន្ទីរ ក៏បានបញ្ជាក់ថា ជាមួយនឹងចំនួនស្ត្រីជាថ្នាក់ដឹកនាំខាងលើនេះ បានបង្ហាញឲ្យឃើញថា ស្ត្រីរបស់យើងគឺមានតួនាទី និងភារកិច្ចច្រើនក្នុងជួរថ្នាក់ដឹកនាំ។ ប៉ុន្តែយ៉ាងណាចំនួននេះ ក៏នៅតែចាំបាច់ត្រូវការតែងតាំងបន្ថែមទៀតនូវចំនួនស្ត្រីជាថ្នាក់ដឹកនាំនៅតាមបណ្ដាមន្ទីរជំនាញ់ រចនាសម្ព័ន្ធខេត្ត/ក្រុង/ស្រុក ធ្វើយ៉ាងណាឲ្យចំនួនស្ត្រីជាថ្នាក់ដឹកនាំមានការកើនឡើង ស្របទៅតាមផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់រាជរដ្ឋភិបាលកម្ពុជា គឺបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិលជាស្រ្តីក្នុងវិស័យមុខងារសាធារៈ ផ្ដល់ឱកាស និងជម្រុញលើទឹកចិត្ត ផ្ដល់ភាពអង់អាចដល់មន្ត្រីរាជការជាស្រ្តីក្នុងវិស័យមុខងារសាធារណៈ ឲ្យទទួលបានតួនាទីធ្វើសេចក្ដីសម្រេចនានាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរមុខងារសាធារណខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
“នំបញ្ចុកសៀមរាប”នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះ

"នំបញ្ចុកសៀមរាប”នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះ

សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៩០ភាគរយហើយ

សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៩០ភាគរយហើយ

រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.