គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត២គីឡូម៉ែត្រនៅឃុំស្វាយលើ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលាឃុំស្វាយលើ ក្នុងស្រុកស្វាយលើ មានរៀបចំពិធីប្រកាសដាក់ឲ្យដេញថ្លៃ គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង១.៧០០ម៉ែត្រ មានទទឹងប្រវែង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និង លូកាត់ផ្លូវចំនួន៦កន្លែង ក្រោមការដឹកនាំរបស់លោក ខន ឃាន់ មេឃុំស្វាយលើស្ដីទី ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីគណៈកម្មការលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប ...