ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ
ក្រោមកិច្ចសហការរវាងអាជ្ញាធរកម្ពុជា និងក្រុមម៉ូតូធំកម្ពុជា ក្រុមម៉ូតូធំប្រទេសថៃ បានមកដល់ខេត្តសៀមរាបដូចការគ្រោងទុកដោយជិះម៉ូតូស្ទើរតែមិនសម្រាក រយៈពេល ២៤ម៉ោង ក្នុងចម្ងាយផ្លូវជាង ១០០០គីឡូម៉ែត្រ ពីខេត្តត្រាត ប្រទេសថៃ។ លោក ប៊ុន រ៉េត ប្រធានក្លឹបម៉ូតូ BMW កម្ពុជា និងជាអ្នករៀបចំព្រឹត្តិការ BMW IRON MAN ...