Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំ ស្ដីពីការជំរុញការទប់ស្កាត់ការកាប់រាន ទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ

ដោយ Pothe Thun
17/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំ ស្ដីពីការជំរុញការទប់ស្កាត់ការកាប់រាន ទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំមួយស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប ។ កិច្ចប្រជុំនេះដែរដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោកនាយករងរដ្ឋបាល មន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៤០នាក់ ។

បើតាមលោក ង៉ាន់ ភិរុណ បានបញ្ជាក់ថា ដោយផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធដីជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី ១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍ ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍បញ្ជាក់បន្ថែមថា ចំពោះបញញហាទាំងអស់នេះរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទប់ស្កាត់ខាច់ខាតកុំឲ្យមានការរុករានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់បន្តទៀត ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី ។ ក្នុងនោះអង្គភាពពាក់ព័ន្ធត្រូវអនុវត្តន៍នូវការងារដែលត្រូវបំពេញបន្ថែម ដោយត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅលើទីតាំងដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី ១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍ ។ បន្ថែមពីនេះត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការកាន់កាប់ដីធ្លីរបស់ប្រជពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ហើយរាល់ទង្វើខុសច្បាប់ទាំងនេះ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ។ ចំពោះដីធ្លីដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួលដោយសន្ដិវិធី តម្លាភាព សុចរិតភាព និងយុត្តិធ៌មដោយត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវស្វែងយល់ឲ្យបានច្បាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារតវ៉ារបស់ប្រជាពលរដ្ឋ ។ ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទនីតិវិធី និងគោលការណ៍ណែនាំជាធរមាន ។ ជាងនេះទៅទៀត រដ្ឋបាលស្រុក រដ្ឋបាលខេត្តត្រូវរាយការណ៍ និងស្នើសុំយោបល់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងពាក់ព័ន្ធនីមួយៗ ។ ជាមួយគ្នានោះដែរលោកក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ការរានព្រៃដើម្បីកាន់កាប់ដី ការចូលទ្ទ្រានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជនាមគ្រប់រូបភាព ៕

អត្តបទនិងរូបភាព៖រដ្ឋបាលខេត្តសៀមរាប

Tags: តំបន់ការពារធម្មជាតិយកដីរដ្ឋដោយខុសច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូខេត្តសៀមរាប ចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣ តាមប្រព័ន្ធអនឡាញ(Video conference)

ប្រតិភូខេត្តសៀមរាប ចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣ តាមប្រព័ន្ធអនឡាញ(Video conference)

ផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារដែលរៀបចំនៅក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ

ផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារដែលរៀបចំនៅក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ

ផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារដែលរៀបចំនៅក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ

ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា នៅស្រុកក្រឡាញ់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពីក្រសួងធនធានទឹក និងឧតុនិយម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.