Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារដែលរៀបចំនៅក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ

ដោយ Pothe Thun
18/07/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការរៀបចំជាផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារនៅក្នុងក្រុងសៀមរាប ដែលបានដាក់តាំងលក់នៅសួនកំសាន្ត ខាងជើងព្រះរាជដំណាក់ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ដែលគាំទ្រដោយអាជ្ញាធរខេត្ត , មន្ទីរពាណិជ្ជកម្មខេត្ត , មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដោយសារបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាមកទិញបន្លែធម្មជាតិនៅតំបន់នេះ ។

លោក ភឿន គឹម លី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឲ្យដឹងថា គោលបំណងនៃការរៀបចំជាផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារនាពេលនេះ គឺដើម្បីជួយជំរុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៍បងប្អូននៅតាមស្រុកមួយចំនួនក្នុងខេត្តសៀមរាប រួមមាន ៖ ស្រុកស្វាយលើ , ស្រុកបន្ទាយស្រី , ស្រុកសូទ្រនិគម , ស្រុកប្រាសាទបាគង ,ក្រុងសៀមរាប និង ស្រុកពួក ដែលមានបន្លែធម្មជាតិជាច្រើនមុខ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត

លោក ភឿន គឹម លី បានបញ្ជាក់ទៀតថា នៅពេលនេះ យើងបានរៀបចំជាស្តង់លក់មានចំនួន ១១ស្តង់ ប៉ុន្តែខែក្រោយនេះ យើងនឹងន្ថែមចំនួន ៥ ស្តង់ទៀតសម្រាប់ការដាក់លក់បន្លែទាំងនោះហើយ រហូតដល់ឆ្នាំក្រោយអាជ្ញាធរពាក់ព័ន្ធ គ្រោងនឹងបង្កើតស្តង់សម្រាប់បងប្អូនសហគមន៍លក់នៅពេលល្ងាចៗ ដូចជាលក់ផ្លែឈើគ្រប់ប្រភេទជាដើម បន្ទាប់ពីជម្ងឹកូវីដ.១៩ បានស្ងប់ស្ងាត់ ប៉ុន្តែឥឡូវយើងលក់បន្លែសុវត្ថិភាពបានតែពេលព្រឹកប៉ុណ្ណោះ គឹចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទី ថ្ងៃត្រង់ សម្រាប់តែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ភឿន គឹម លី បានបញ្ជាក់បន្ថែមទៀតថា ចំពោះបន្លែធម្មជាតិនេះ គឺនៅពេលដែលប្រជាពលរដ្ឋបានដាំដុះប្រើតែជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ លាយអាចម៍គោ និងអាចម៍មាន់។ល។ ហើយមិនបានប្រើប្រាស់ជីសារធាតុគីមីឡើយ ហើយមិនថ្លៃជាងតម្លៃលក់នៅតាមទីផ្សារនានានោះទេ គឺតម្លៃសមរម្យបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋយើង ។

គួររំលឹកថា រយៈកាលកន្លងមក ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ តែងតែអញ្ជើញចុះជួបជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារបន្លែសុវត្ថិភាព នឹងជួយគាំទ្រផលិទ្ធផលក្នុងស្រុកស្ទើរតែជារៀងរាល់ចុងសប្តាហ៍ ៕
អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ផ្សារ​បន្លែ​សុវត្ថិភាព​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារដែលរៀបចំនៅក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ

ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា នៅស្រុកក្រឡាញ់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពីក្រសួងធនធានទឹក និងឧតុនិយម

កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

បំផុសចលនាយុវជនរួមគ្នាដាំកូនឈើ លុបបំបាត់ដំបៅផែនដី !

បំផុសចលនាយុវជនរួមគ្នាដាំកូនឈើ លុបបំបាត់ដំបៅផែនដី !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.