Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា នៅស្រុកក្រឡាញ់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពីក្រសួងធនធានទឹក និងឧតុនិយម

ដោយ Pothe Thun
18/07/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
252
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា នៅក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ នៃស្រុកក្រឡាញ់ ដែលកំពុងទទួលរងគ្រោះដោយសារខ្វះខាតទឹកនោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពីក្រសួងធនធានទឹក និងឧតុនិយម ដោយបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន០៤គ្រឿង សម្រាប់អន្តរាគមន៍បូមទឹក និង អ៊ិចស្កាវាទ័រចំនួន០៣គ្រឿង សម្រាប់កាយប្រឡាយទឹក ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពបូមទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរនៃស្រុកក្រឡាញ់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ទឹកដែលបានបូមដាក់ស្រែនេះ ត្រូវបាននាំយកមកពីខេត្ដឧត្ដមានជ័យ ដែលមានចំង៉ាយប្រមាណ៤០គីឡូតាមស្ទឹងស្រែង តាំងពីថ្ងៃទី១៤ ខែកក្កដាមកម្លេះ ហើយស្រូវដែលខ្វះទឹកស្រោចស្រពនេះ ត្រូវបញ្ចូលទឹករយៈពេលមួយសប្ដាហ៍ ទើបអាចជួយសង្គ្រោះស្រូវដែលបានប្រឈមនឹងខូចខាតនោះ ឲ្យមានភាពល្អប្រសើរជាងមុន ខណៈពេលនេះកម្លាំងក្រសួង និងមន្ទីរធនធនាទឹក និងឧតុនិយមខេត្ដសៀមរាប បានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីជួយបូបទឹកដាក់ស្រែហើយនោះឃើញថាស្រូវវស្សាទាំងនោះនឹងអាចផ្ដល់ទិន្នផលស្រូវជាធម្មតា ។

លោក ស្រឹប សារៀម តំណាសហគមន៍ប្រើប្រាស់ទឹកស្ពានស្រែង ត្រពាំងអំបិល ស្រុកក្រឡាញ់ ខេត្ដសៀមរាប បានមានប្រសាសន៍ថា ស្រូវដែលជួបគ្រោះរាំងស្ងួតនេះ មានរយៈពេលមួយសប្ដាហ៍មកហើយ ដោយសារមិនមានភ្លៀងធ្លាក់ ហើយប្រសិនបើមិនមានការជួយអន្ដរាគមន៍ពីក្រសួងនិងមន្ទីរធនធានទឹកនាំទឹកមកពីប្រភពខាងលើនោះទេ ស្រូវប្រជាកសិករអាចនឹងខូចខាត ព្រោះថារដូវវស្សាទៅហើយបែរជាមិនមានភ្លៀងធ្លាក់ស្រោចស្រពស្រូវស្រែគ្រប់គ្រាន់ទៅវិញ ដូច្នេះតាមរយៈនេះ ក្នុងនាមប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរនៃស្រុកក្រឡាញ់ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម ដែលបានយកចិត្ដទុកដាក់ក្នុងបូបទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋនៅតំបន់បានទាន់ពេលវេលា ៕
អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026
Tags: ខ្វះខាតទឹកដំណាំ​ស្រូវ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

បំផុសចលនាយុវជនរួមគ្នាដាំកូនឈើ លុបបំបាត់ដំបៅផែនដី !

បំផុសចលនាយុវជនរួមគ្នាដាំកូនឈើ លុបបំបាត់ដំបៅផែនដី !

ប្រជាពលរដ្ឋជាងជាង៥០០គ្រួសារនៅឃុំពាក់ស្នែង ក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំពាក់ស្នែង ក្នុងអំឡុងពេលកំពុងជួបមានបញ្ហាជំងឺកូវីដ១៩

ប្រជាពលរដ្ឋជាងជាង៥០០គ្រួសារនៅឃុំពាក់ស្នែង ក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំពាក់ស្នែង ក្នុងអំឡុងពេលកំពុងជួបមានបញ្ហាជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.