Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បំផុសចលនាយុវជនរួមគ្នាដាំកូនឈើ លុបបំបាត់ដំបៅផែនដី !

ដោយ Pothe Thun
19/07/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
បំផុសចលនាយុវជនរួមគ្នាដាំកូនឈើ លុបបំបាត់ដំបៅផែនដី !
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមយុវជនប្រមាណជាង២០០នាក់ និងបន្ថែមពីលើចំនួននេះដោយព្រះសង្ឃ អាជ្ញាធរដែនដី មន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាផងដែរ បានជួបជុំគ្នានៅក្នុងពិធីដាំកូនឈើប្រណិតចំនួន២ពាន់ដើម ក្នុងនោះ រួមមានជាប្រភេទកូនឈើក្រញូង១ពាន់ដើម បេង៥០០ដើម និង កូនឈើធ្នង់៥០០ដើម។ កូនឈើទាំងនេះ ត្រូវបានដាំលើផ្ទៃដីទំហំ២ហិចតា ស្ថិតនៅក្នុងតំបន់ឧទ្យានប្រវត្តិសាស្រ្តអង្គរ ( ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ នៃខេត្តសៀមរាប )។
ពិធីដាំកូនឈើនេះ រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រដោយអាជ្ញាធរជាតិអប្សរា ហើយបណ្តាយុវជន យុវនារី ដែលបានចូលរួមទាំងនោះ គឺជាក្រុមនិស្សិតមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងកំពង់ចាម។ ក្នុងនេះដែរការចូលរួមរបស់ក្រុមយុវជនខេត្តសៀមរាប រួមមានទាំងសិស្សនិងនិស្សិត ហើយបន្ថែមពីលើនេះគឺក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក មាឃ សារី ប្រធានផ្នែកវិទ្យាសាស្រ្តអប់រំនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា៖ នេះគឺជាការបំផុសចលនាយុវជនកម្ពុជា បណ្តុះឆន្ទៈឲ្យចេះស្រឡាញ់ធម្មជាតិនិងបរិស្ថាន តាមរយៈនៃការដាំកូនឈើ ស្តារនិងជួសជុលគម្របបៃតងឡើងវិញ ដោយផ្តោតសំខាន់គឺសំដៅមកកាន់តំបន់ឧទ្យានប្រវត្តិសាស្រ្តអង្គរ ដែលជាសក្ខីភាពនៃការបំផុសចលនាយុវជនទូទាំងប្រទេស។

ឆ្នាំ២០២០នេះ គឺជាឆ្នាំទី៤ហើយ ដែលរាជបណ្ឌិតសភាកម្ពុជា បានរៀបចំពិធីដាំកូនឈើនៅក្នុងភូមិសាស្រ្តភូមិលាងដៃនៃឧទ្យានអង្គរ រួមទាំងលើកនេះផងដែរ កូនឈើប្រណិតប្រមាណជិត៧ពាន់ដើមត្រូវបានដាំនៅទីនេះ និងមានគម្រោងដាំបន្តទៀត ឲ្យបានគម្រប់រយៈពេល១០ឆ្នាំ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង

Tags: ដាំ​កូន​ឈើលុបបំបាត់ដំបៅផែនដី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋជាងជាង៥០០គ្រួសារនៅឃុំពាក់ស្នែង ក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំពាក់ស្នែង ក្នុងអំឡុងពេលកំពុងជួបមានបញ្ហាជំងឺកូវីដ១៩

ប្រជាពលរដ្ឋជាងជាង៥០០គ្រួសារនៅឃុំពាក់ស្នែង ក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំពាក់ស្នែង ក្នុងអំឡុងពេលកំពុងជួបមានបញ្ហាជំងឺកូវីដ១៩

ក្រុមការងារថ្នាក់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០

ក្រុមការងារថ្នាក់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០

សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រគល់ម៉ាសសុខាភិបាលដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា

សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រគល់ម៉ាសសុខាភិបាលដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.