Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារថ្នាក់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០

ដោយ Pothe Thun
19/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារថ្នាក់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអុវត្ដបន្ដឆមាសទី២ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប។កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប រួមនឹងវត្តមាន ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធប្រមាណជាង ២០០នាក់បានចូលរួម។

អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផលការងារដែលសម្រេចបានរយ:ពេល៦ខែកន្លងមក និងបទអន្តរាគមន៍របស់ប្រធាន ឬតំណាងក្រុមការងារក្រុង ស្រុកទាំងអស់ ដែលពាក់ព័ន្ធនឹងបញ្ហានានាក្នុងពេលចុះបំពេញការងាររបស់មូលដ្ឋាន រួមមានកិច្ចការដោះស្រាយរួចរាល់កិច្ចការដោះស្រាយមិនទាន់សម្រេចបាន បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ។

ក្នុងពិធីបើកកិច្ចប្រជុំនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជ រដ្ឋាភិបាលកម្ពុជា ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។ ក្នុងនោះសម្តេចពិជ័យសេនា សូមឲ្យកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ត្រូវផ្តោតសំខាន់ ទៅលើបញ្ហាថ្មីៗដែលកើតមានឡើង ។ ករណីសំខាន់នោះ នៅពេលដែលយើងជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ពិសេសលើវិស័យទេសចរណ៍នៅខេត្តសៀមរាប និង គ្រប់សេវាកម្មផ្សេងៗក្នុងខេត្តទៀតផង ។ សម្តេចក៏បានលើកនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើមី្បទ្រទ្រង់ក្នុងពេលជួបនូវវិបត្តិជម្ងឺកូវិដ១៩ ព្រមទាំអធ្វើការចែករំលែក និង គិតគូរធ្វើអត្តសញ្ញាណកម្មគ្រួសារ (ក្រ១.ក្រ២) ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃជម្ងឺកូវិដ ១៩នេះផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា អភិបាលខេត្តបានធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលរបស់រដ្ឋបាលខេត្ត និង សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាបប្រចាំឆមាសទី១ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២០ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម ដោះស្រាយបញ្ហានៅតាមវេទិ ការបានរលូននិងចំបញ្ហាទៀតផង ។ រដ្ឋបាលខេត្តបានគ្រប់គ្រងស្ថានភាពនៃជម្ងឺកូវិដ១៩ បានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល និង បន្តរឹតបន្តឹង ពិនិត្យតាមដានជាប្រចាំ ប្រជាពលរដ្ឋមកពីក្រៅប្រទេស និង យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង អនុវត្តបទបញ្ជា សេចក្តីណែនាំ និង ផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ដោយមានកិច្ចសហការជា ប្រចាំរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ជាមួយរដ្ឋបាលមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធ ក្នុងរៀបចំវេទិកាសាធារណៈ ព្រមទាំងដោះស្រាយបានទាន់ពេលវេលា នូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ស្របតាមគោលដៅ ផែនការដាក់ចេញក្នុងឆ្នាំ២០១៩កន្លងមក ។

ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានលើកផងដែរ នៅថ្ងៃឈប់សម្រាក់សងពេលចូលឆ្នាំនោះ នឹងមានរៀបចំធ្វើនូវ កម្មវិធីនៅខេត្តសៀមរាប ទៅតាមបែបសាសនា និង កីឡា ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ដែលមានរយៈពេល២ថ្ងៃ ក្នុងគោលដៅទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្ត ៕

Tags: បូកសរុបលទ្ធផលការងារឆមាស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រគល់ម៉ាសសុខាភិបាលដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា

សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រគល់ម៉ាសសុខាភិបាលដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា

អគ្គិភ័យឆាប់ឆេះរោងគោនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យឆេះគោយន្តកន្រ្តៃយ៍ចំនួន ០២គ្រឿង និងសម្ភារមួយចំនួន តែមិនបានរងគ្រោះដល់មនុស្សឡើយ

អគ្គិភ័យឆាប់ឆេះរោងគោនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យឆេះគោយន្តកន្រ្តៃយ៍ចំនួន ០២គ្រឿង និងសម្ភារមួយចំនួន តែមិនបានរងគ្រោះដល់មនុស្សឡើយ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ជូនគ្រួសារក្រីក្រពិការជើងនៅឃុំសំរោងយា ក្នុងស្រុកពួក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ជូនគ្រួសារក្រីក្រពិការជើងនៅឃុំសំរោងយា ក្នុងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.