Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អគ្គិភ័យឆាប់ឆេះរោងគោនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យឆេះគោយន្តកន្រ្តៃយ៍ចំនួន ០២គ្រឿង និងសម្ភារមួយចំនួន តែមិនបានរងគ្រោះដល់មនុស្សឡើយ

ដោយ Pothe Thun
20/07/2020
នៅក្នុង ព័ត៌មានជាតិ
អគ្គិភ័យឆាប់ឆេះរោងគោនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យឆេះគោយន្តកន្រ្តៃយ៍ចំនួន ០២គ្រឿង និងសម្ភារមួយចំនួន តែមិនបានរងគ្រោះដល់មនុស្សឡើយ
177
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជា្រវ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ២០និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានកើតឡើងដោយឆេះរោងដាក់គោ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ជារបស់ជនឈ្មោះ ហ៊ុម ប្រឹង ភេទប្រុស អាយុ៥៣ឆ្នាំ បណ្តាលឱ្យខូចខាតរោងគោធ្វើអំពីឈើប្រក់ស័ង្កសីទំហំ១២ម៉ែត្រគុណនឹង២៥ម៉ែត្រ , គោយន្តកន្រ្តៃយ៍ចំនួន០២គ្រឿង , ទូកស្មាច់ប្រវែង៨ ម៉ែត្រចំនួន១គ្រឿង ចំណែកឯសត្វគោដែលនៅក្នុងរោងនោះបានរត់ចេញផុតពុំមានងាប់ទេ ហើយក៏មិនបានរងគ្រោះដល់មនុស្សឡើយ ដោយសារម្ចាស់គោបានសម្រាកនៅឯផ្ទះរបស់គាត់មានចម្ងាយប្រហែល១.៥០០ម៉ែត្រពីរោងគោ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មូលហេតុនេះ បណ្ដាលមកពីការដុតភ្លើងបំពក់សត្វគោទុកចោល ដើម្បីកុំឲ្យមូសខាំគោ ដោយមិនបានស្នាក់នៅជាមួយ ហើយបន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដល់កន្លែងកើតហេតុពិនិត្យមើល និងបានទាក់ទងមកសមត្ថកិច្ច ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យចុះមកពន្លត់ជួយអន្តរាគមន៍ ហើយករណីអគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០២គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០១គ្រឿង និងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន០១គ្រឿង ៕

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្ដម
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ជូនគ្រួសារក្រីក្រពិការជើងនៅឃុំសំរោងយា ក្នុងស្រុកពួក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ជូនគ្រួសារក្រីក្រពិការជើងនៅឃុំសំរោងយា ក្នុងស្រុកពួក

អភិបាលខេត្តសៀមរាប គ្រោងស្នើបង្កើតកម្មវិធីមួយចំនួនសម្រាប់ប្រជាពលរដ្ឋ នៅថ្ងៃឈប់សម្រាកចាប់ពីថ្ងៃ១៧ ដល់២១សីហាខាងមុខនេះ

អភិបាលខេត្តសៀមរាប គ្រោងស្នើបង្កើតកម្មវិធីមួយចំនួនសម្រាប់ប្រជាពលរដ្ឋ នៅថ្ងៃឈប់សម្រាកចាប់ពីថ្ងៃ១៧ ដល់២១សីហាខាងមុខនេះ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.