Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប គ្រោងស្នើបង្កើតកម្មវិធីមួយចំនួនសម្រាប់ប្រជាពលរដ្ឋ នៅថ្ងៃឈប់សម្រាកចាប់ពីថ្ងៃ១៧ ដល់២១សីហាខាងមុខនេះ

ដោយ Pothe Thun
20/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប គ្រោងស្នើបង្កើតកម្មវិធីមួយចំនួនសម្រាប់ប្រជាពលរដ្ឋ នៅថ្ងៃឈប់សម្រាកចាប់ពីថ្ងៃ១៧ ដល់២១សីហាខាងមុខនេះ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គ្រោងស្នើសុំទៅក្រសួងសុខាភិបាល ដើម្បីរៀបចំព្រឺត្តិការណ៍មួយចំនួន អំឡុងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ខែសីហា ឆ្នាំ២០២០ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាទេសចរជាតិនិងអន្តរជាតិទស្សនាកម្សាន្ត នេះបើតាមប្រសាសន៍ឯកឧត្តម ថ្លែងក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអុវត្ដបន្ដឆមាសទី២ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ព្រឺត្តិការណ៍ដែលរដ្ឋបាលគ្រោងនឹងបង្កើតនេះ រួមមាន កម្មវិធីសាសនា និងកម្មវិធីកីឡាផ្សេងៗ នៅក្នុងក្រុងសៀមរាប ដែលមានរយៈពេល២ថ្ងៃ។ ការស្នើបង្កើតព្រឹត្តិការណ៍ទាំងនេះ ស្របពេលនឹង ការបើកដំណើរការឡើងវិញ នូវផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាននានាក្នុងក្រុង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ដ នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាចំនួនត្រឹមតែ ជិត៤០ម៉ឺននាក់ប៉ុណ្ណោះ មានការថយចុះរហូតដល់ជិត៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលមានរហូតដល់ចំនួន ជាងមួយលាន ពីរសែននាក់។ ការធ្លាក់ចុះនៃភ្ញៀវទេសចរយ៉ាងកំហុគនេះ បន្ទាប់ពីមានការបិទជើងហោះហើរចូលមកកាន់ខេត្តសៀមរាបនាចុងខែមីនា ឆ្នាំ២០២០និងបានធ្វើឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប ជួបប្រទះនូវបញ្ហាយ៉ាងធ្ងន់ធ្ងរក្នុងអាជីវកម្មរបស់ខ្លួន។

សូមជម្រាបផងដែរថា កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដែលមានក្រសួងទេសចរណ៍ជាប្រធាន រួមសហការដោយ ក្រសួងវប្បធម៌ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានកំពុងរៀបចំ គម្រោងកែលម្អតំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្ត កែលម្អរង្វង់មូលភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី កែលម្អចំណតរថយន្ត សួនច្បារ និងផ្លូវក្នុងក្រុងសំខាន់ៗ សម្រាប់បម្រើដល់វិស័យទេសចរណ៍។

អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣

ឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត សន្យានាំយកបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្មរបស់ខេត្តសៀមរាប ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត

ឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត សន្យានាំយកបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្មរបស់ខេត្តសៀមរាប ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត

លោក ត្រាំ ជះលុយ ៥០លានដុល្លារ លើការឃោសនាបោះឆ្នោតក្នុងខែមិថុនា ខណៈលោក បៃដិន ចាយអស់ ៣៦.៩លានដុល្លារ

លោក ត្រាំ ជះលុយ ៥០លានដុល្លារ លើការឃោសនាបោះឆ្នោតក្នុងខែមិថុនា ខណៈលោក បៃដិន ចាយអស់ ៣៦.៩លានដុល្លារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.