Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រគល់ម៉ាសសុខាភិបាលដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា

ដោយ Pothe Thun
20/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានប្រគល់ម៉ាសសុខាភិបាល ប្រមាណ១៨ម៉ឺនម៉ាស ជូនដល់ក្រសួងសុខាភិបាលនិងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ប្រើប្រាស់និងចែកជូនពលរដ្ឋប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។ ដោយពិធីនេះ ប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា តាមរយៈ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

តាមរយៈ ឯកឧត្តមនាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធទំាងអស់ ដែលបានលះបង់កម្លំាងកាយ ចិត្តនិងស្មារតី ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងគ្រាលំបាកនេះ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឯកឧត្តម កែវ ពិសិដ្ឋ បានលើកឡើងថា សម្តេចប្រធានរដ្ឋសភា តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នៅក្នុងនោះសម្តេចតែងតែចុះអប់រំ ណែនាំពលរដ្ឋឲ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបានជំរុញលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ ចុះចែកម៉ាស់ អាកុល ឬជែលលាងដៃ រួមនិងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋជាប្រចំា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញវិធានការអន្តរាគមន៍របស់រដ្ឋាភិបាលបន្តបន្ទាប់នាពេលកន្លងមក មានវិធានការការពារសុខភាពពលរដ្ឋ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ពីផលប៉ះពាល់ដោយសារកូវីដ១៩ ដូចជាការផ្តល់បញ្ចប់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនីក្នុងឧស្សាហកម្មកាត់ដេរ ទេសចរណ៍និងវិស័យផ្សេងៗទៀត ដែលបានព្យួរការងារដោយសារជំងឺកូវីដ១៩ ជាពិសេសការផ្តល់សាច់ប្រាក់ឧបត្ថម្ភ ពលរដ្ឋក្រីក្រ ប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទំាងប្រទេស នៅក្នុងជុំទី១នេះ គិតមកដល់ពេលនេះពលរដ្ឋទំាងអស់នោះ បានទទូលប្រាក់ឧបត្ថម្ភសឹងគ្រប់ក្រុមគ្រួសារហើយ ក្នុងនោះរដ្ឋបានចំណាយថវិកាប្រមាណជាង ២២លានដុល្លាររួចមកហើយដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ម៉ាស ដែលសម្តេចប្រគល់ជូនក្រសួងសុខាភិបាលនិងមន្ទីរពេទ្យគន្ធបុប្ផា នាឱកាសនេះ នឹងបានជាប្រយោជន៍ដល់សកម្មភាពការងារការទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩នៅកម្ពុជា រីករាលដាលខ្លំាងជាងនេះ បង្កគ្រោះភ័យដល់សុខភាពពលរដ្ឋខ្មែរបន្តទៀតទេ ។ តាមរយៈ ឯកឧត្តម កែវ ពិសិដ្ឋ សម្តេចអគ្គមហាពញាចក្រី សំរិន បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការការពារ ដែលក្រសួងសុខាភិបាលបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ដូចជាការពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃនិងសាប៊ូ អាកុល រក្សាគម្លាតសង្គម ដើម្បីធ្វើឲ្យយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ១៩ មកដល់ខ្លួន ដល់ក្រុមគ្រួសារខ្លួន និងសហគមន៍ខ្លួន។

សូមជម្រាបថា នៅក្នុងពិធីប្រគល់និងទទួលម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារ របស់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មានការចូលរួមពីសំណាក់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងសហការី តំណាងមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គិភ័យឆាប់ឆេះរោងគោនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យឆេះគោយន្តកន្រ្តៃយ៍ចំនួន ០២គ្រឿង និងសម្ភារមួយចំនួន តែមិនបានរងគ្រោះដល់មនុស្សឡើយ

អគ្គិភ័យឆាប់ឆេះរោងគោនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យឆេះគោយន្តកន្រ្តៃយ៍ចំនួន ០២គ្រឿង និងសម្ភារមួយចំនួន តែមិនបានរងគ្រោះដល់មនុស្សឡើយ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ជូនគ្រួសារក្រីក្រពិការជើងនៅឃុំសំរោងយា ក្នុងស្រុកពួក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ជូនគ្រួសារក្រីក្រពិការជើងនៅឃុំសំរោងយា ក្នុងស្រុកពួក

អភិបាលខេត្តសៀមរាប គ្រោងស្នើបង្កើតកម្មវិធីមួយចំនួនសម្រាប់ប្រជាពលរដ្ឋ នៅថ្ងៃឈប់សម្រាកចាប់ពីថ្ងៃ១៧ ដល់២១សីហាខាងមុខនេះ

អភិបាលខេត្តសៀមរាប គ្រោងស្នើបង្កើតកម្មវិធីមួយចំនួនសម្រាប់ប្រជាពលរដ្ឋ នៅថ្ងៃឈប់សម្រាកចាប់ពីថ្ងៃ១៧ ដល់២១សីហាខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.