ខេត្តសៀមរាបបិទបញ្ចប់ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ ជាស្ថាពរ
គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មានរយៈពេល៤ថ្ងៃ ដែលរដ្ឋបាលខេត្តសៀមរាប បានប្រកាសការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ របស់ខ្លួនរួចរាល់ជាស្ថាពរ។ នៅថ្ងៃបញ្ចប់នេះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីទៅដល់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ជាស្រុកគោលដៅចុងក្រោយ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្រុក ។ ចំពោះស្រុកក្រឡាញ់ មន្ត្រីដែលបានធ្វើសមាហរណកម្ម ...