ព្រឹកមិញនេះ រដ្ឋបាលស្រុកពួកសហការជាមួយមន្ត្រីជលផល បន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក ដឹកនាំដោយលោក ស៊ីន ចាន់ថុល អភិបាលស្រុកស្តីទី បានដឹកនាំកម្លាំងសរុបចំនួន១០នាក់ រួមមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកែវពណ៌ សហគមន៍នេសាទកែវពណ៌ សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ដឹកនាំដោយលោកស្រី កែវ សុភៈ នាយរងខណ្ឌរដ្ឋបាលជលផល និង លោក សំ ផាន់ណា ...